ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុញ្ញាតឲ្យបើក​ក្លឹ​បរា​ត្រី និង​ហាង​ខារ៉ាអូខេ​វិញចាប់ពី​ខែមិថុនាខាងមុខ

1 ខែ មុន

ប្រទេស​ថៃ​នឹង​អនុញ្ញាត​ឲ្យ​ក្លឹ​បរា​ត្រី និង​ហាង​ខា​រ៉ា​អូ​ខូ​បន្ត​បើក​ធម្មតា​នៅ​ខែមិថុនា​ខាង​មុខ​នេះ ក្រោយ​ពេល​អាជ្ញាធរ​បាន​ដក​ការ​រឹតត្បិត​ភាគច្រើន​ចេញ ខណៈ​ដែល​ការ​ឆ្លង​កូ​វី​ដ​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ថៃ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ ជីវិត​ពេល​រាត្រី​នៅ​ក្នុង​ប្រទេស​ថៃ​ជា​គ្រឿង​ទាក់ទាញ​ដ៏​សំខាន់​សម្រាប់​អ្នកទេសចរ ប៉ុន្តែ​កន្លែង​កម្សាន្ត​ភាគច្រើន​ត្រូវ​បាន​បិទ ឬ​ប្រឈម​នឹង​បម្រាម​គោចរ​ដ៏​តឹង​រឹង​ចាប់តាំងពី​មានការ​រាតត្បាត​កូ​វី​ដ ១៩​មក​។ បារ​មួយ​ចំនួន​បាន​ប្រែ​ក្លាយទៅជា​ភោ​ជនី​ដ្ឋា​ន​វិញ​ដើម្បី​អាច​បន្ត​ធ្វើ​អាជីវកម្ម​បាន​ធម្មតា​។…

ប្រទេស​ថៃ​នឹង​អនុញ្ញាត​ឲ្យ​ក្លឹ​បរា​ត្រី និង​ហាង​ខា​រ៉ា​អូ​ខូ​បន្ត​បើក​ធម្មតា​នៅ​ខែមិថុនា​ខាង​មុខ​នេះ ក្រោយ​ពេល​អាជ្ញាធរ​បាន​ដក​ការ​រឹតត្បិត​ភាគច្រើន​ចេញ ខណៈ​ដែល​ការ​ឆ្លង​កូ​វី​ដ​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ថៃ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

Picture

ជីវិត​ពេល​រាត្រី​នៅ​ក្នុង​ប្រទេស​ថៃ​ជា​គ្រឿង​ទាក់ទាញ​ដ៏​សំខាន់​សម្រាប់​អ្នកទេសចរ ប៉ុន្តែ​កន្លែង​កម្សាន្ត​ភាគច្រើន​ត្រូវ​បាន​បិទ ឬ​ប្រឈម​នឹង​បម្រាម​គោចរ​ដ៏​តឹង​រឹង​ចាប់តាំងពី​មានការ​រាតត្បាត​កូ​វី​ដ ១៩​មក​។ បារ​មួយ​ចំនួន​បាន​ប្រែ​ក្លាយទៅជា​ភោ​ជនី​ដ្ឋា​ន​វិញ​ដើម្បី​អាច​បន្ត​ធ្វើ​អាជីវកម្ម​បាន​ធម្មតា​។

Picture

រដ្ឋាភិបាល​ថៃ​សង្ឃឹមថា​ការ​បន្ធូរបន្ថយ​ចុង​ក្រោយ​នេះ​នឹង​ជួយ​ឲ្យ​វិស័យសេដ្ឋកិច្ច​របស់​ខ្លួន​រស់​ឡើង​វិញ​ដែល​ជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ស្មើ​ប្រមាណ ១២​ភាគរយ​នៃ​សេដ្ឋកិច្ច​មុន​ពេល​មានការ​រាតត្បាត​វីរុស​។ ក្នុងឆ្នាំនេះ ថៃ​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ពី ៥ ទៅ ១៥​លាន​នាក់​។

ចាប់ពី​ថ្ងៃ​ទី ១ ខែមិថុនា​ទៅ ថៃ​ក៏​នឹង​ដក​វិធានការ​ដែល​តម្រូវ​ឲ្យ​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​។ ពួក​គេ​នឹង​ត្រូវធ្វើ​តេស្ត​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់ ឬ​តេស្ត​អវិជ្ជមាន​កូ​វី​ដ ១៩ មុន​ពេល​អាច​ចាកចេញ​បាន​។

សូម​បញ្ជាក់​ថា ចាប់ពី​ខែមករា​ដល់​ពាក់កណ្តាល​ខែឧសភា​នេះ ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ ១,០១​លាន​នាក់ ខណៈ​ឆ្នាំ​មុន​មាន​អ្នកទេសចរ​ត្រឹម ៤២៧.០០០​ប៉ុណ្ណោះ​មក​លេង​ប្រទេស​ថៃ​៕ (​យោង​តាម​ប្រភព​៖ Reuters)

Picture
Picture
Picture