ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់បង្ក្រាបម្តងហើយ ​បង្កប់​ល្បែង​ជល់​មាន់​អន​ឡាញ តែនៅលួចបើក​ដំណើរការ​រលូនទៀត

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ភោជនីយដ្ឋាន សុខុម ប្រជុំ​មិត្ត ស្ថិត​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​តា​ខ្មៅ ក្រុង​តា​ខ្មៅ​តែ​ម្តង​បាន​លួច​បង្កប់​ល្បែង​ជល់​មាន់​អន​ឡាញ និង​បៀរ​ផង​ដែរ កំពុង​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់​ទាំង​ថ្ងៃ ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ធ្លាប់​ធ្វើ​កិច្ចសន្យា​ម្តង​រួច​ហើយ…

ខេត្តកណ្តាល ៖ ភោជនីយដ្ឋាន សុខុម ប្រជុំ​មិត្ត ស្ថិត​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​តា​ខ្មៅ ក្រុង​តា​ខ្មៅ​តែ​ម្តង​បាន​លួច​បង្កប់​ល្បែង​ជល់​មាន់​អន​ឡាញ និង​បៀរ​ផង​ដែរ កំពុង​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់​ទាំង​ថ្ងៃ ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ធ្លាប់​ធ្វើ​កិច្ចសន្យា​ម្តង​រួច​ហើយ ។

មជ្ឈដ្ឋាន​ថា ច្រើន​បាន​លាន់មាត់​ថា លោក ប៉ុក វិចិត្រ មេ​បុ​ស្តិ៍​រដ្ឋបាល​តា​ខ្មៅ ហាក់​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​ភោជនីយដ្ឋាន សុខុម ប្រជុំ​មិត្ត​មួយ​នេះ ដែល​លួច​បើក​ទាំង​ល្បែង​ជល់​មាន់​អន​ឡាញ និង ភ្នាល់​បៀរ​ផង​ដែរ ដោយ​ចាក់​មួយគូរ​ៗ រាប់​ម៉ឺន​រៀល​ស្រែក​ហ៊ោរ កងរំពង តែ​ម្តង ។

ម្ចាស់​ភោជនីយដ្ឋាន សុខុម ប្រជុំ​មិត្ត ដែល​បង្កប់​ល្បែង​ខុសច្បាប់​នេះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា សុខុម ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ទីតាំង​ក្រោយ​ប៉ុស្តិ៍​នគរបាល​តា​ខ្មៅ​បែប​នេះ​មិន​គួរ​ឡើយ មាន​ល្បែងស៊ីសង​សោះ ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ប៉ុក វិចិត្រ មេ​បុ​ស្តិ៍​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ​អោយ​ដឹង​ថា លោក​បាន​ធ្វើ​កិច្ចសន្យា​ម្តង​រួច​ហើយ បើ​នៅ​បើក​បន្ត​ទៀត គឺ​លោក​សុំ​គោលការណ៍​លោក​អធិការ​ក្រុង​តា​ខ្មៅ​ធ្វើការ​បន្ត​តាម​នីតិវិធី ។

ប្រជាពលរដ្ឋ​សង្ឃឹមថា ទីតាំង​ខាងលើ​នេះ​នឹង​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប អោយ​ស្រប​តាម​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ