ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ស្ម័គ្រចិត្ត​ពី​សាម​សុង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នីពង្រីក​សេចក្ដី​ស្រឡាញ់​តាម​រយៈ​កម្មវិធី Love and Care

7 ឆ្នាំ មុន

ភ្នំពេញ [26 តុលា 2016] ៖ សម្រាប់​ឆ្នាំ​នេះ អ្នក​ស្ម័គ្រចិត្ត​មក​ពី​បណ្តា​ក្រុមហ៊ុន​សាម​សុង​ក្នុង​អាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នី បាន​នាំ​គ្នា​មក​ចូលរួម​ក្នុង​កម្មវិធី «Samsung Love and Care» ដែល​ជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ

ភ្នំពេញ [26 តុលា 2016] ៖ សម្រាប់​ឆ្នាំ​នេះ អ្នក​ស្ម័គ្រចិត្ត​មក​ពី​បណ្តា​ក្រុមហ៊ុន​សាម​សុង​ក្នុង​អាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នី បាន​នាំ​គ្នា​មក​ចូលរួម​ក្នុង​កម្មវិធី «Samsung Love and Care» ដែល​ជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​សាម​សុង ។ ស្រប​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​សាម​សុង ដើម្បី​បង្កើត​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ក្នុង​សហគមន៍ កម្មវិធី​នេះ​បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា និង​ធនធាន​ផ្សេង​ៗ​ទៀត​ដើម្បី​ដោះស្រាយ​គម្លាត​នៃ​ការ​អប់រំ និង​បញ្ហា​សង្គម​ក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​។

ដោយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​ជា​សាកល​របស់​ក្រុមហ៊ុន​សាម​សុង កម្មវិធី Samsung Love and Care​បាន​ប្រមូល​បុគ្គលិក​ស្ម័គ្រ​ចិត្តជា​ច្រើន​នៅ​ទូ​ទាំង​តំបន់ ។ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​បុគ្គលិក​ស្ម័គ្រចិត្ត​សរុប​ចំនួន​៥៦​នាក់ បាន​ចុះ​សួរសុខទុក្ខ​កុមារ​រស់នៅ​ក្នុង​សហគមន៍​កម្ពុជា​លើស​ពី​២.៨០០​នាក់​ក្នុង​រយៈពេល​បី​ថ្ងៃ​។

លោកស្រី Irene Ng អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​សាជីវកម្ម​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នី បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្រុមហ៊ុន​សាម​សុង យើង​តែងតែ​ប្តេជ្ញា​ចិត្ត​ថា យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​បង្កើត​សមិទ្ធផល​អាជីវកម្ម និង​រួមចំណែក​ជាមួយនឹង​សហគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ និង​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​បុគ្គលិក​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំ​មុន យើង​ពិតជា​រំភើប​ដែល​បាន​បង្ហាញខ្លួន​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​ផ្តួចផ្តើម​ដ៏​មាន​ន័យ​ខ្លឹមសារ​នេះ ។ យើង​ជឿជាក់​ថា បច្ចេកវិទ្យា​អាច​ជួយ​ពង្រឹង​ដល់​សមត្ថភាព និង​ចំណេះដឹង​របស់​យុវជន ហើយ​យើង​ចង់​បង្កើត​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្នុងស្រុក និង​យកចិត្តទុកដាក់​លើ​ការ​រស់នៅ​របស់​កុមារ ។ សម្រាប់​បុគ្គលិក​របស់​យើង នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយនឹង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា ។​»

រួម​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) និង​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង បាន​រៀបចំ​សកម្មភាព​អប់រំ និង​ការ​កម្សាន្ត​ផ្សេង​ៗ សម្រាប់​កុមារ​កម្ពុជា និង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ជូន​សហគមន៍ ។ ជាមួយនឹង​ការ​ប្រើប្រាស់​សាម​សុង​ថេ​ប​ប្លេ​ត និង​កម្មវិធី​សិក្សា អ្នក​ស្ម័គ្រ​ចិត្តបាន​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​កុមារ​តាម​រយៈ​ការ​លេងល្បែង​អប់រំ បង្រៀន​ពួក​គាត់​នូវ​ជំនាញ​គិត​លេខ​និង​អក្ខរកម្ម ។ អ្នក​ស្ម័គ្រចិត្ត​ថែម​ទាំង​បាន​ជួយ​កែ​លំអ​សាលារៀន​ដូច​ជា​ការ​លាប​ជញ្ជាំង​ថ្នាក់រៀន តុ​ឲ្យ​មាន​ពណ៌​ស្រស់​ស្អាត ព្រមទាំង​ជួយ​បង្រៀន​កុមារ​ឲ្យ​ចេះ​ដាំ​ដើមឈើ ថែរក្សា​បរិស្ថាន និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ។

លោកស្រី Madam Elisabeth Bardon-Debats ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​បណ្តោះអាសន្ន នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ «​ពួក​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​គាំទ្រ​របស់​ក្រុមហ៊ុន​សាម​សុង ក្នុង​ការ​ខិតខំ​ប្រែង​ប្រែង​ជួយ​ដល់​ក្មេង​អនាថា​ក្នុង​ប្រទេស​កម្ពុជា ។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប នៅ​ពេល​ដែល​ឃើញ​ការ​ប្តេជ្ញា​ចិត្ត និង​ភាព​សប្បាយ​រីករាយ​ចេញពី​អ្នក​ស្ម័គ្រចិត្ត​ដែល​បាន​នាំ​មក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​វិជ្ជមាន​មួយ ។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​យើង​ប្រឈម​មុខជា​រឿយ​ៗ ក្នុង​ការ​អប់រំ​កុមារ ហើយ​យើង​ឃើញ​ថា វា​ក៏​បាន​ផ្តល់​លទ្ធផល​វិជ្ជមាន​ផង​ដែរ​។​»

អ្នកស្រី Phymean Noun  នាយក​ប្រតិបត្តិ​នៃ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖«​កូន​ៗ​របស់​យើង ពិតជា​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង ។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​កម្រ​នឹង​មាន ព្រោះ​ពួក​គាត់​មិនសូវ​មានឱកាស​ក្នុង​ការ​ជួបនឹង​មនុស្ស​មក​ពី​ប្រទេស​ផ្សេង​ៗ និង​រៀនសូត្រ​ពី​វប្បធម៌​របស់​ពួក​គេ ហើយ​យើង​សង្ឃឹមថា យើង​នឹង​បាន​ធ្វើការ​ជាមួយ​សាម​សុង ដើម្បី​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កម្ពុ​ជានា​ពេល​អនាគត ៕»