ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CHARLES&KEITH បង្កប់​នូវ​ភាព​ស៊ី​វី​ល័យ​របស់​ស្បែកជើង​និង​គ្រឿង​លម្អ​នារី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​ខែតុលា កន្លង​មកនេះ Charles&Ketith បាន​បើក​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​អីុអន​ម៉​ល ។

ជាមួយនឹង​ហាង​ថ្មី​នេះ​ដែល​ទំហំ​១៦៩​ម៉ែត្រការ៉េ បាន​កើតឡើង​ពី​ការ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​ខែតុលា កន្លង​មកនេះ Charles&Ketith បាន​បើក​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​អីុអន​ម៉​ល ។

ជាមួយនឹង​ហាង​ថ្មី​នេះ​ដែល​ទំហំ​១៦៩​ម៉ែត្រការ៉េ បាន​កើតឡើង​ពី​ការ​ឆ្នៃ​ប្រឌិត​យ៉ាង​ទំនើប ប្លែក​ភ្នែក ហើយ​មាន​ភាព​ស្រស់​ស្អាត​បែប​សម័យ​ទំនើប និង​បាន​បង្ហាញ​នូវ​ភាពល្អ​ឥត​ខ្ចោះ នៃ​ការ​ស៊ីសង្វាក់​គ្នា ។ នៅ​ផ្ទៃ​ខាងក្នុង​ហាង​ទាំងមូល មានការ​តុបតែង​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ ស័ក្ដិសម​ជាមួយនឹង​ផលិតផល​ដែល​មាន​ភាព​ស៊ី​វិ​ល័យ​សម្រាប់​សុភាព​នារី​ទាន់សម័យ ដែល​មាន​ស្បែកជើង កាបូប និង​គ្រឿង​លម្អ​ជា​ច្រើន​ប្រភេទ​ទៀត ។

ជាមួយនឹង​ភាពរឹងមាំ​គ្រប់​ម៉ូ​ដែល​នៃ​សម្ភារ​បាន​ជំរុញ​ឱ្យ Charles&Keit ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ក្នុង​ការ​ស្វែងរក​ផលិតផល​កាន់តែ​ទំនើប ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​សុភាព​នារី​ទាន់សម័យ ដើម្បី​ផ្លាស់​ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​កាន់តែ​ទំនើប​និង​ភាព​ស៊ី​វិ​ល័យ ។ ហាង​Charles&Keith ក្នុង​ផ្សារ​ទំនើប​អីុ​អន​ម៉​ល​សាខា​ថ្មី មាន​បើក​លក់​ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៨​យប់ ។

ដោយឡែក នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​លក់​ថ្ងៃ​ដំបូង​កាលពី​ថ្ងៃ​ទី​២៩​និង​៣០ ខែតុលា កន្លង​មកនេះ ទទួល​បានការ​គាំទ្រ​យ៉ា​ខ្លាំង​ពី​សំណាក់​អតិថិជន ។ ជាមួយ​គ្នា​នេះ ក៏​បានការ​ចូលរួម​ពី​សំណាក់​តារា​ក្នុងស្រុក​ដែល​មាន​ដូច​ជា NiKi NiKi ,Anna Puca, សុ​ផា លី​ន​ដា និង​កញ្ញា ម៉ៃ យ៉ា ជាដើម ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ រាល់​ការ​ទិញ​ទំនិញ​ទាំងអស់ ភ្ញៀវ​នឹង​អាច​ទទួល​បាន​Cable Tag ជាមួយនឹង​ភេសជ្ជៈ ដែល​រៀបចំ​ឡើង​ដោយ​ហាង​កាហ្វេ COSTA ៕