ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បើក​បម្រើសេវា​ផ្ទេរ​ប្រាក់​ជុំវិញ​ពិភពលោក​ដោយ​យក​កម្រៃ​ទាប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឥឡូវនេះ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) មាន​ផ្តល់​ជូន​កម្មវិធី​ពិសេស គឺ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ជុំវិញ​ពិភពលោក ជាមួយ​តម្លៃ​ទាប​ត្រឹមតែ​១៨​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ តាម​រយៈ

រាជធានី​ភ្នំពេញ ៖ ឥឡូវនេះ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) មាន​ផ្តល់​ជូន​កម្មវិធី​ពិសេស គឺ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ជុំវិញ​ពិភពលោក ជាមួយ​តម្លៃ​ទាប​ត្រឹមតែ​១៨​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ តាម​រយៈ​កម្មវិធី​ពិសេស​នេះ ទាំង​អតិថិជន និង​អ្នក​មិនមែន​អតិថិជន​របស់​ធនាគារ CIMB អាច​ផ្ញើ​ប្រាក់​បាន​រហូត​ដល់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​តាម​រូបិយប័ណ្ណ​ផ្សេង​ៗ​គ្នា ។

ជា​ការ​ពិត​ណាស់ មនុស្ស​មួយ​ចំនួន​តែងតែ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដោយសារ​គិត​ទៅ​លើ​បញ្ហា​សុវត្ថិភាព​នៃ​ទឹកប្រាក់ និង​ការ​ចរាចរ​ប្រាក់​ឆ្លង​ប្រទេស ។ ដូច្នេះ​វា​គឺ​ពិតជា​សំខាន់​ក្នុង​ការ​ស្វែងរក​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​គួរ​ជាទី​ទុកចិត្ត និង​ឆាប់រហ័ស ហើយ​ធនាគារ CIMB ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​របស់​អាស៊ាន គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​អ្នក​។

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ​CIMB​មាន​ប្រសាសន៍​ថា​៖«​ក្រៅពី​ការ​បំពេញ​សេវាកម្ម​ល្អ​ប្រសើរ​ជាមួយនឹង​ផលិតផល​ដ៏​សម្បូរ​បែប ធនាគារ CIMB តែងតែ​ផ្តល់​នូវ​កម្មវិធី​ពិសេស​ថ្មី​ៗ ដែល​ផ្តល់​ផលប្រយោជន៍​ខ្ពស់​ដល់​អតិថិជន ។ តាម​រយៈ​កម្មវិធី​ពិសេស​នៃ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​នេះ លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ក្នុង​អត្រា​តម្លៃ​ទាប ជាមួយ​ធនាគារ CIMB ដែល​ជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​» ។

លោកស្រី​បន្ត ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៦ លោក​អ្នក​អាច​រីករាយ​នឹង​ការ​បញ្ជូន​ប្រាក់​របស់​អ្នក​ជាមួយនឹង​វិធីសាស្ត្រ​នៃ​ការ​ផ្ទេរ​ប្រាក់​ដ៏​ឆាប់រហ័ស និង​មាន​សុវត្ថិភាព ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម បុត្រ​ធីតា សម្រាប់​ការ​បង់ថ្លៃ​សិក្សា និង​អ្នក​គ្រប់​គ្នា​នៅ​ក្រៅប្រទេស​ជុំវិញ​ពិភពលោក​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​រហ័ស​ទាន់ចិត្ត តាម​រយៈ​សាខា​ក្រៅប្រទេស និង​បណ្តាញ​ដៃគូ​ធនាគារ​ជា​ច្រើន ។

គួរ​បញ្ជាក់​ថា ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន​១១​កន្លែង​នៅ​ក្នុង​ខេត្ត​រាជធានី​សំខាន់​ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង ។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់​ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផង​ដែរ ៕