ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន  អញ្ជើញទៅចូលរួម កិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស  

1 ឆ្នាំ មុន

ភ្នំពេញ៖ នៅម៉ោងជិត ១ រំលងអាធ្រាត្រ នាថ្ងៃទី២០ ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ នៅម៉ោងជិត ១ រំលងអាធ្រាត្រ នាថ្ងៃទី២០ ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្រ្តី​​កម្ពុជា បាន​ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ អញ្ជើញ​ចាកចេញពីភ្នំពេញ ឆ្ពោះទៅចូលរួមកិច្ចប្រជុំ​ប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក ​នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា។

​កិច្ចប្រជុំ​​នៃ​វេទិកា​សេដ្ឋ​កិច្ច​​ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស​ នឹងរៀបចំ ធ្វើក្រោមប្រធានបទ «ការត្រៀមខ្លួន សម្រាប់យុគសម័យ ក្រោយជំងឺកូវីដ»។

ក្រសួងការបរទេស ប្រកាសថា ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបិទកិច្ចពិភាក្សា ជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធាន បទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹក​នាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏រំពឹងថា នឹងមាន ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួប សម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា“ (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំ ដោយក្រុមហ៊ុនវើលដ៏ ប្រីជ គ្រុប (World Bridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយ​អំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។

​កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច នឹងជួបបងប្អូនខ្មែរ នៅប្រទេសស្វីស និងនៅអឺរ៉ុប នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ នៅសូរិក ប្រទេសស្វីស​។ ពោលគឺនៅពេលសម្តេចអញ្ជើញ​ដល់​ប្រទេសស្វីស​ សម្តេចនឹងជួបជាមួយបងប្អូន​ខ្មែរតែម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ