ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​41​នាក់​ស្លា.ប់​នៅ​ក្រុង​អា​ឡែ​ប​ដោយ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម

7 ឆ្នាំ មុន

អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៣០ តុលា សម្តែង​ការ​រន្ធត់​ដោយសារ​ការ​បា.ញ់​ផ្លោង​ស្រោច​របស់​ពួក​ឧទ្ទាម​សម្លា.ប់​ជន​ស៊ី​វិល​៤១​នាក់​ក្នុង​សង្កាត់​ទាំងឡាយ​នា​ភាគ​ខាងលិច​ក្រុង​អា​ឡែ​ប កាន់កា.ប់​ដោយ​កងទ័ព​ស៊ី​រី​តាំងពី​ចាប់ផ្តើម​ការ​វាយ

អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៣០ តុលា សម្តែង​ការ​រន្ធត់​ដោយសារ​ការ​បាញ់​ផ្លោង​ស្រោច​របស់​ពួក​ឧទ្ទាម​សម្លាប់​ជន​ស៊ី​វិល​៤១​នាក់​ក្នុង​សង្កាត់​ទាំងឡាយ​នា​ភាគ​ខាងលិច​ក្រុង​អា​ឡែ​ប កាន់កាប់​ដោយ​កងទ័ព​ស៊ី​រី​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​របស់​ពួក​គេ​ពី​ថ្ងៃ​ទី​២៨ តុលា​មក ប៉ុនប៉ង​បំបែក​ការ​ឡោម​ព័ទ្ធ​របស់​របប​ស៊ី​រី ។

យោង​តាម​អ​.​ស​.​ប​ថា​ក្រុមចម្រុះ​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​និង​ពួក​ជី​ហា​ដ​បាន​បាញ់​ស្រោច​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើង​ធំ​បំបែក​ខ្សែបន្ទាត់​ឡោម​ព័ទ្ធ​របស់​កងទ័ព​រដ្ឋាភិបាល​លើ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ជា​តំបន់​មាន​មនុស្ស​រស់នៅ​២៥០.០០០​នាក់ ដាច់​ជំនួយ​មនុស្សធម៌​ហើយ​រង​ការ​គំរាមកំហែង​ដាច់​ស្បៀង ចាប់តាំងពី​ខែកក្កដា​មក ។

ម្យ៉ាងវិញទៀត ពួក​ឧទ្ទាម​ទទួល​ការ​ចោទប្រកាន់​ថា​ប្រើ​ឧស្ម័ន​ពុល​ដែល​តាម​បណ្តាសារ​ព័ត៌មាន​ផ្លូវការ​ថា​នៅ​ក្នុង​សង្កាត់​មួយ​កាន់កាប់​ដោយ​រដ្ឋាភិបាល ។ ចាប់តាំងពី​ថ្ងៃ​ទី​២៨ តុលា​មក ជន​ស៊ី​វិល​៤១​នាក់ ក្នុង​នោះ​មាន​កុមារ​១៦​នាក់​ត្រូវ​ស្លាប់ និង​២៥០​នាក់​ទៀត​រង​របួស​ដោយសារ​គ្រាប់​ផ្លោង​និង​គ្រាប់​រ៉ុក្កែត​បាញ់​ស្រោច​ដោយ​ពួក​ឧទ្ទាម​លើ​បណ្តា​សង្កា់្ត​ភាគ​ខាងលិច​ក្រុង​អា​ឡែ​ប ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ។

បេសកជន​ពិសេស អ​.​ស​.​ប សម្រាប់​ស៊ី​រី​លោក STAFFAN DE MISTURA និយាយ​ថា លោក​មានការ​ក្តុកក្តួល​ចំពោះ​ការ​បាញ់​ស្រោច​ទាំងនោះ​ដោយ​លើក​ឡើង​ពី​លទ្ធភាព​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ។

ម្យ៉ាងទៀត​យោង​តាម​OSDH ថា ពួក​ឧទ្ទាម​៦៤​នាក់ ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា ហើយ​កងទ័ព​ស៊ី​រី​និង​ពួក​ជីវពល​ជា​សម្ព័ន្ធមិត្ត​មាន​ស្លាប់​៥៥​នាក់ ៕