ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្រឹត​បើក​សិក្ខាសាលា​ថ្នាក់​គ្រប់គ្រង​ក្រោម​ប្រ​ធា​បទ «​ដំណើរ​ឆ្ពោះទៅ​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​»

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំ​សិក្ខាសាលា​ថ្នាក់​គ្រប់គ្រង​លើក​ទី​១៣ ក្រោម​ប្រធានបទ «​ដំណើរ​ឆ្ពោះទៅ​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​» កាលពី​ពេល​ថ្មី​ៗ​នេះ។ ពិធី​នេះ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក

ខេត្តសៀមរាប ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំ​សិក្ខាសាលា​ថ្នាក់​គ្រប់គ្រង​លើក​ទី​១៣ ក្រោម​ប្រធានបទ «​ដំណើរ​ឆ្ពោះទៅ​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​» កាលពី​ពេល​ថ្មី​ៗ​នេះ។ ពិធី​នេះ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មាន​ប្រសាសន៍​ថា​៖ «​យើង​ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​ៗ គោល​ជំហរ​របស់​ស្ថាប័ន និង​ផ្តល់​ឱកាស​ដល់​បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ទាំង​នៅ​ស្នាក់​ការ​កណ្តាល និង​សាខា​រាជធានី ខេត្ត ក្រុង ទាំងអស់  បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​»​។

លោក​លើក​ឡើង​ថា គិត​ត្រឹម​ចុងខែ​កញ្ញា  ឆ្នាំ​២០១៦​នេះ សមិទ្ធផល​ដែល​សម្រេច​បាន​មាន​ផលប​ត្រ​ប្រាក់​កម្ចី​មាន​ចំនួន​ប្រមាណ ៥០៩​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​អតិថិជន​ចំនួន​៣៣៤.០៣៩​នាក់​, សមតុល្យ​ប្រាក់​បញ្ញើ​មាន​ប្រមាណ ២៦៩​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​អតិថិជន ៣១៤.៥១៧ នាក់​, ទ្រព្យសកម្ម​មាន​ចំនួន​ប្រមាណ ៦២២​លាន​ដុល្លារ​អា​មេ​រិ​ក​, ចំនួន​សាខា ១៤៤ នៅ​តាម​២៥ ខេត្ត​-​រាជធានី​ទូ​ទាំង​ប្រទេស​កម្ពុជា​, ចំនួន​អតិថិជន​សកម្ម​មាន​ចំនួន ៤២៦.៩៩២ នាក់​, សេវា​ផ្ទេរ និង​ទទួល​ប្រាក់​មាន​ចំនួន ១០៧.៤៥៨​ប្រតិបត្តិការ គិត​ចាប់ពី​ដើមឆ្នាំ​២០១៦​មក​, យើង​មាន​បុគ្គលិក​ចំនួន ៤.០២៩​នាក់ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​នារី​មាន​ចំនួន ១.៣៥៥ នាក់​។

លោក​បញ្ជាក់​ថា ៖ «​សមិទ្ធផល​ទាំង​អស់នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​ទាំងអស់​គ្នា និង​ការ​ចូលរួម​សហការ​ពី​អតិថិជន ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី និង​មេ​ភូមិ​ផង​ដែរ​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ទាំងអស់ នឹង​នៅ​តែ​បន្ត​ស្មារតី​សាមគ្គី​គ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ម្យ៉ាងទៀត​ដើម្បី​យល់​ឲ្យ​កាន់តែ​ច្បាស់ និង​ជ្រាប​កាន់តែ​លម្អិត​អំពី​សមិទ្ធផល និង​ផែនការ​យុទ្ធសាស្ត្រ ។ ជាមួយនឹង​ឆន្ទៈ​យ៉ាង​ស្រួច​ស្រាវ ស្រប​នឹង​បេសកកម្ម​របស់​យើង​នា​ពេល​នេះ ខ្ញុំ​សង្ឃឹមថា យើង​ទាំងអស់​គ្នា នឹង​នៅ​តែ​រក្សា​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​»៕