ភី ធី ស៊ី កុំព្យូទ័រ និង HP បង្ហាញ​ផលិតផល និង​បច្ចេកវិទ្យា​ជំនាន់​ថ្មី


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ និង​ក្រុមហ៊ុន HP រៀបចំ​សិក្ខាសាលា​រួម​គ្នា​បង្ហាញ​ផលិតផល​និង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន HP ជូន​ដល់​អតិថិជន​ដៃគូ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​។

លោក​ឧកញ៉ា អ៊ឹ​ង សែ អគ្គនាយក​ក្រុមហ៊ុន ភី ធី ស៊ី កុំ​ព្យ​ទ័​រ មាន​ប្រសាសន៍​ថា ការ​រៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​សក្ដានុពល ក៏​ដូច​ជា​ចង់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ដ៏​ទំនើប​ស៊េរី​ចុងក្រោយ​សម្រាប់​បំពេញតម្រូវការ​អតិថិជន​នា​សម័យ​ទំនើប​។ ក្រុមហ៊ុន ភី ធី ស៊ី កុំ​ព្យ​ទ័​រ បាន​សហការ​ជាមួយ​ក្រុមហ៊ុន HP ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​ដែល​ផ្គត់ផ្គង់​ផលិតផល​ជា​ច្រើន ជា​ពិ​សេស​ថ្ងៃនេះ ក្រុមហ៊ុន​បាន​ដាក់​សម្ពោធ​នូវ​ម៉ាស៊ីន​ព្រី​ន​ដ៏​ទំនើប​គ្មាន​គូរ​ប្រៀប រួម​ជាមួយ​កុំព្យូទ័រ ៥​ម៉ូ​ដែល មាន​រូបរាង​ស្ដើង ទើប​មក​ដល់​កម្ពុជា ដែល​អតិថិជន​អាច​រក​ទិញ និង​បញ្ញា​ទិញ​មក​ក្រុមហ៊ុន​ភី​ធី​ស៊ី​ទាំង​៥​ទីតាំង​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​ថា ទីផ្សារ​របស់ HP នៅ​ប្រទេស​កម្ពុជា​ផ្នែក Printer ជាប់​ចំណាក់​លេខ​១ ហើយ​ក៏​ជាប់ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក ហើយ​ក្រុមហ៊ុន​សង្ឃឹមថា ផ​លិ​ផល​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ព្រោះ​ផលិតផល HP បើ​ធ្វើការ​ប្រៀបធៀប​ការ​លក់​ចេញ​ឆ្នាំ​នេះ​ទៅ​ឆ្នាំ​មុន​ៗ មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​ការ​គាំទ្រ និង​ភាព​ល្បី​របស់​ផលិតផល ។

លោក វី​លៀម ស៊ី នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មានការ​កើនឡើង និង​វិវឌ្ឍន៍​ជា​ខ្លាំង​លើ​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​នៅ​ក្នុងអំឡុងពេល​១០​ឆ្នាំ​នេះ ហើយ​សម្រាប់​ថ្ងៃនេះ​លោក​នឹង​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​ថ្មី បច្ចេកវិទ្យា​ថ្មី​ទំនើប ដែល​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​នា​សម័យ​ទំនើប​បច្ចុប្បន្ន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ