ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា មិន​ទាន់​មាន​វត្ត​មាននៅ​ក្នុង​ពិធី​បុណ្យសព​លោក ប៉ែន សុវណ្ណ នៅឡើយ​ទេ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ពី​ខេត្តតាកែវ​មក​ថា គិត​ត្រឹម​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា​នេះ

ខេត្តតាកែវ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ពី​ខេត្តតាកែវ​មក​ថា គិត​ត្រឹម​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា មិន​ទាន់​បាន​ទៅ​តាកែវ​ដើម្បី​ចូលរួម​បុណ្យសព​និង​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោក ប៉ែន សុវណ្ណ នៅឡើយ​ទេ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៧​និង​១៧​យប់​ថ្ងៃ​ទី​២៩ តុលា ២០១៦ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្តតាកែវ ៕