ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមម៉ោងជាង១០ព្រឹក កម្មករសំណង់ស្លា.ប់៤នាក់ក្នុងករណីដា.ច់ជណ្តើរយោង

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​ចំនួន​០៤​នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ នៅ​ក្នុង​ការដ្ឋាន​សំណង់​ដែល​មាន​កម្ពស់​ប្រមាណ​ជាង​២០​ជាន់ ដោយសារ​តែ​មេការ​សំណង់​មានការ​ធ្វេសប្រហែស​ពី​លក្ខណៈ​បច្ចេកទេស​លើ​ជណ្តើរ​ខ្សែ​រ៉​ត​យោង​សម្ភារៈ​និង​កម្មករ​ចុះ​-​ឡើង បង្កហេតុ​ឲ្យ​ដា​.​ច់​ខ្សែកាប​ធ្លាក់​ស្លា​.​ប់​កម្មករ​ទាំង​ព្រឹក ។ ក្នុង​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​វិ​ថី​នាំ​គ្នា​ចោមរោម​មើល…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​ចំនួន​០៤​នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ នៅ​ក្នុង​ការដ្ឋាន​សំណង់​ដែល​មាន​កម្ពស់​ប្រមាណ​ជាង​២០​ជាន់ ដោយសារ​តែ​មេការ​សំណង់​មានការ​ធ្វេសប្រហែស​ពី​លក្ខណៈ​បច្ចេកទេស​លើ​ជណ្តើរ​ខ្សែ​រ៉​ត​យោង​សម្ភារៈ​និង​កម្មករ​ចុះ​-​ឡើង បង្កហេតុ​ឲ្យ​ដា​.​ច់​ខ្សែកាប​ធ្លាក់​ស្លា​.​ប់​កម្មករ​ទាំង​ព្រឹក ។

ក្នុង​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​វិ​ថី​នាំ​គ្នា​ចោមរោម​មើល និង​សមត្ថកិច្ច​មមាញឹក​ក្នុង​ការ​សម្រួល​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែឧសភា​នេះ នៅ​ក្នុង​ការដ្ឋាន​កំពុង​សាងសង់​អគារ​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​វិ​ថី​បុរី​កម្មករ​ផ្លូវ​(​សេ​តេ )​ក្រុម​ទី​១១ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ខណៈ​កម្មករ​ដាក់​សម្ភារៈ​មាន​ស៊ីម៉ង់ត៍ និង​ដែក​ហើយ​ក៏​នាំ​គ្នា​ឡើង​ជិះ​ជណ្តើរ​ខ្សែ​រ៉​ត​ឡើង​ទៅ​ធ្វើការ​នៅ​លើ​អគារ តែ​ជា​អកុសល​បាន​ដា​.​ច់​ធ្លា​.​ក់​ពី​ជាន់​ទី​១៥ បណ្តាល​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​០៣​នាក់ និង​ម្នាក់​ទៀត​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ដូច​ខាងក្រោម​នេះ ៖

១-​ឈ្មោះ វ​ល្ល៍ ភេទ​ប្រុស អាយុ​៥៣​ឆ្មាំ មានស្រុក​កំណើត​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/ ខេត្ត​ព្រះ​សីហ​នុ ។
២- ឈ្មោះ នូ ស៊ីនួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត ភូមិ​៣ សង្កាត់​លេខ​៣ ក្រុ​/​ខេត្ត​ព្រះ​សីហ​នុ ។
៣ – ឈ្មោះ រ៉ា​ន ភាស់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ស្រុ​កំណើត​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​អំពិល ខេត្ត​ឧត្ត​មាន​ជ័យ ។
៤ – ឈ្មោះ សយ ម៉ា​លី​ស ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ រង​របួសធ្ងន់​បញ្ជូន​ដល់​មន្ទីរពេទ្យ​(​ស្លា​.​ប់ ) ។
៥- ឈ្មោះ ហេង សីហា អាយុ​២៨​ឆ្នាំ​រង​របួសធ្ងន់ ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​ដែល​ស្លា​.​ប់​ខាងលើ មានស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក​ស​.​ព​កម្មករ​ទាំង​០៤​នាក់​ខាងលើ បាន​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​សាលា​តម្កល់​ស​.​ព​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​នីតិវិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ