ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្លាច​ខ្មោច ឪពុក​ម្តាយ​ត្រូវ​លួងលោម​យ៉ាងម៉េច !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​សំខាន់​ក្នុង​ការ​បង្ហាញ​ការ​យល់ចិត្ត និង​យកចិត្តទុកដាក់​លើ​កូន​របស់​អ្នក ។ មាន​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​របស់​កូន​អ្នក ៖ – កុំ​និយាយ​ថា «​កុំ​ភ័យ​ខ្លាច​»…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​សំខាន់​ក្នុង​ការ​បង្ហាញ​ការ​យល់ចិត្ត និង​យកចិត្តទុកដាក់​លើ​កូន​របស់​អ្នក ។ មាន​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​របស់​កូន​អ្នក ៖

– កុំ​និយាយ​ថា «​កុំ​ភ័យ​ខ្លាច​» ចូរ​និយាយ​ថា ប៉ា ឬ​ម៉ាក់​ដឹង​ថា កូន​ពិតជា​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​នេះ ។ ចូរ​ទទួលស្គាល់​ថា ពួក​គេ​ភ័យ​ខ្លាច ហើយ​ដោះស្រាយ​ការ​ភ័យ​ខ្លាច​ទាំងនោះ ។

– លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ប្រើ​តុក្កតា សត្វពាហនៈ ឬ​ប្រដាប់​ក្មេង​លេង​ផ្សេង​ទៀត ដើម្បី​បង្ហាញ​អ្នក​ពី​របៀប​ដែល​នរណា​ម្នាក់​អាច​ដោះស្រាយ​ជាមួយនឹង​ការ​ភ័យ​ខ្លាច ។ អាច​ពណ៌នា​អំពី​ក្មេង​ប្រុស​ក្លាហាន​ដែល​អាច​ដេញ​សត្វ​ចម្លែក​ទៅ​ឆ្ងាយ ឱ្យ​កូន​អ្នក​ស្តាប់ ព្រោះ​ធ្វើ​បែប​នេះ​អាច​ជួយ​កូន​អ្នក​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។

– មុន​ពេល​អ្នក​បិទ​ភ្លើង​នៅ​ពេល​យប់ សួរ​កូន​ថា តើ​ពួក​គេ​ចង់​មើល​ក្រោម​គ្រែ​ដែរ​ទេ ? ត្រូវ​ប្រើ​ពិល​ដើម្បី​បំភ្លឺ​មើល​ជុំវិញ​ប្រសិនបើ​ពួក​គេ​ចង់ ។ ការ​បង្ហាញ​កន្លែង​ដែល​ក្មេង​ៗ​គិត​ថា មាន​សត្វ​ចម្លែក​កំពុង​លាក់ខ្លួន អាច​ជួយ​ពួក​គេ​ក្នុង​ការ​បំបាត់​ភាព​ភ័យ​ខ្លាច ។

– នៅ​ពេល​ក្មេង​ៗ​ខ្លាច​ភាព​ងងឹត ការ​ធ្វើ​អ្វី​ៗ​ដែល​សប្បាយ​ៗ​នៅ​ពេល​ដែល​ភ្លើង​រលត់​អាច​ជួយ​ឱ្យ​ពួក​គេ​មើលឃើញ​ថា ភាព​ងងឹត​មិន​គួរ​ឱ្យ​ខ្លាច​នោះ​ទេ ។ អ្នក​អាច​អាន​សៀវភៅ​នៅ​ពេល​ចូល​គេង​ដោយ​ប្រើ​តែ​ពិល ឬ​ប្រាប់​ពួក​គេ​ពី​រឿង​កុមារភាព​របស់​អ្នក​នៅ​ក្នុង​ភាព​ងងឹត​មុន​ពេល​ពួក​គេ​គេង ។ អ្នក​ក៏​អាច​មើល​ផ្កាយ និង​ព្រះ​ច័ន្ទ​មុន​ពេល​ចូល​គេង និង​ជួយ​ពួក​គេ​ស្វែងរក​ក្រុ​ផ្កាយ​ជាដើម ។ គោលបំណង គឺ​ដើម្បី​បង្ហាញ​ថា ភាព​ងងឹត​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ។

– ជួនកាល​មាន​ពន្លឺ​បន្ថែម​តិចតួច​នៅ​ក្នុង​បន្ទប់​គេង​អាច​ជួយ​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​របស់​កុមារ ។ ប៉ុន្តែ​ពន្លឺ​អាច​រំខាន​ដល់​ការ​គេង ដូច្នេះ​ប្រសិនបើ​អ្នក​ជ្រើសរើស​ពន្លឺ​ពេល​យប់ ត្រូវ​ប្រាកដ​ថា វា​មិន​ភ្លឺ​ដល់​មុខ​កូន​អ្នក ។

– ដាក់​កម្រិត​ការ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​អំពើ​ហិង្សា ឬអ្វី​ៗ​ដែល​គួរ​ឱ្យ​ខ្លាច ។ យកចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​អ្វី​ដែល​កូន​របស់​អ្នក​អាច​ញ៉ាំ​មុន​ពេល​ចូល​គេង ។ ហើយ​កុំ​អាន​រឿង​ដែល​ទាក់ទង​នឹង​សត្វ​ចម្លែក បិសាច ខ្មោច ឬ​សត្វ​គួរ​ឱ្យ​ខ្លាច​មុន​ពេល​ចូល​គេង ។

– ការ​ងូតទឹក អាន​សៀវភៅ​ពីរ​បី​ក្បាល និង​ការ​ស្កប់ស្កល់​ជាមួយ​ម៉ាក់ ឬ​ប៉ា​មុន​ពេល​ចូល​គេង គឺជា​រឿង​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ចង់​បញ្ចូល​ទៅ​ក្នុង​ទម្លាប់​ពេល​ចូល​គេង​របស់​កូន​អ្នក ។ ទម្លាប់​ពេល​ចូល​គេង​ដ៏​ស្ងប់ស្ងាត់​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​គេង​លក់​លឿន​ជាង​មុន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។