ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បង្ហាញ MacBook Pro ថ្មី

7 ឆ្នាំ មុន

ម៉ូ​ដែល​ថ្មី​របស់ MacBook Pro ដែល​មាន​ទម្ងន់​ស្រាល​ជាង​មុន និង​ស្តើង​ជាង​មុន ហើយ​លើស​ពី​នេះ​ទៅ​ទៀត មាន​Touch Bar ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីស្នាក់ការ កណ្តាល​របស់​ក្រុមហ៊ុន Apple

ម៉ូ​ដែល​ថ្មី​របស់ MacBook Pro ដែល​មាន​ទម្ងន់​ស្រាល​ជាង​មុន និង​ស្តើង​ជាង​មុន ហើយ​លើស​ពី​នេះ​ទៅ​ទៀត មាន​Touch Bar ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីស្នាក់ការ កណ្តាល​របស់​ក្រុមហ៊ុន Apple ក្នុង​រដ្ឋ California ។ លោក​ប្រធាន​ក្រុមហ៊ុន​Tim Cook បាន​និយាយ​ថា វា​ជា​ការ​បញ្ជាក់​ពី​អ្វី​គ្រប់យ៉ាង​ដែល​យើង​បាន​ធ្វើ និង​អ្វី​គ្រប់យ៉ាង​ដែល​យើង បង្កើត​នៅ​ក្នុង​ក្រុមហ៊ុន Apple ។

ម៉ូ​ដែល​ថ្មី​នេះ​មាន​ភាព​ខុស​ប្លែក​ពី​ប្រភេទ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន ផ្សេង​ៗ ដែល​ខិតខំ​ដាក់​បញ្ចូល​បច្ចេកវិទ្យា TouchScreen លើ​កុំព្យូទ័រ​របស់​ខ្លួន ចំណែក MacBook Pro នេះ​វិញ​មាន​តែ​ផ្នែក​មួយ​គត់​ដែល​អាច​ចុច​លើ​អេ​ក្រង់​បាន​ឈ្មោះ Touch Bar នៅ​ផ្នែក​ខាងលើ​នៃ​ក្តារ​ចុច​(KeyBoard) ។  

នៅ​លើ Touch Bar មាន​ប៊ូ​តុង​បញ្ជា​ផង​ដែរ ដូច​ជា control sliders, dials និង tools ដែល អាច​ផ្លាស់​ប្តូរ​កម្មវិធី​ដែល​អ្នក​ប្រើប្រាស់ ហើយ​វា​ក៏​បាន​ដើរតួ​ជំនួស function keys​ដែរ ។ ជាង​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​អាច​ផ្លាស់​ប្តូរ Tools នៅ​លើ Touch Bar តាម​ការ​ចង់បាន​របស់​ខ្លួន ។

MacBook Pro ថ្មី​នេះ​ជា​ម៉ូ​ដែល Mac ដែល​មាន Touch ID ។ លក្ខណៈ​ពិសេស​នេះ​ត្រូវ​បាន​បន្ថែម​ផ្ទាល់​ទៅ​ក្នុង Touch Bar ដើម្បី​ឲ្យ​យើង​ដឹង​ថា តើ​ប៊ូ​តុង​បញ្ជា​បើក​កុំព្យូទ័រ​នេះ​នៅ​ត្រង់​ណា​នៃ Touch Bar ។ នោះ​មាន​ន័យ​ថា អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើប្រាស់​កុំព្យូទ័រ របស់​គេ​ដោយ​គ្រាន់ តែ​ប្រើប្រាស់​ស្នាម​ម្រាមដៃ​ប៉ុណ្ណោះ ហើយ​វា​មាន​សមត្ថភាព​ចំណាំ​ស្នាម​ម្រាមដៃ​បាន​ច្រើន​ផង​ដែរ ។

ក្រុមហ៊ុន Apple សង្ឃឹម​យ៉ាង​មុតមាំ​ថា MacBook Pro ថ្មី​នេះ​នឹង​ជួយ​លើក​ស្ទួយ​ការ ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ច្រើន បន្ទាប់​ពី​ទីផ្សារ PC ធ្លាក់​ចុះ ។

MacBook Pro ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​កុំព្យូទ័រ​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Microsoft ដែល​បាន​ដាក់​បង្ហាញ​នា​ថ្ងៃ​ពុធ មានឈ្មោះ​ថា Surface Studio ជា​ប្រភេទ​កុំព្យូទ័រ​ទំនើប​និង​ទទួល​បាន ការ​ចាប់អារម្មណ៍​ច្រើន ។ 

ម៉ូ​ដែល MacBook Pro នេះ​មាន​ពីរ​ស៊េរី​គឺ​ទំហំ​អេ​ក្រង់​ទំហំ​១៣​អីុ​ញ មាន​កម្រាស់​១៤,៩mm ទម្ងន់​១,៣​គីឡូក្រាម លក់​ក្នុង​តម្លៃ​១,៧៩៩​ដុល្លារ​អា​មេ​រិ​ក ចំណែក​ស៊េ​រី​១៥​អីុ​ញ មាន​កម្រាស់​១៥,៥mm ទម្ងន់​១,៨​គីឡូក្រាម លក់​ក្នុង​តម្លៃ​២.៣៩៩​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ម៉ូ​ដែល​មួយទៀត​ដែល​គ្មាន Touch Bar និង​Touch ID លក់​ក្នុង​តម្លៃ​១.៤៩៩​ដុល្លារ​អា​មេ​រិ​ក ។

បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត MacBook Pro ថ្មី​នេះ​មាន trackpads កន្លែង​បញ្ជា​កុំព្យូទ័រ ធំ​ជាង​មុន ច្នៃ​ក្តារ​ចុច​ល្អ​ជាង​មុន បញ្ចេញ​ពន្លឺ​ភ្លឺ​ច្បាស់​ជាង​មុន​ពេល​ថាមពល​ថ្ម​របស់​កុំព្យូទ័រ ធ្លាក់​ចុះ និង​កែ​ច្នៃ​ប្រព័ន្ធ​សំឡេង​ថ្មី​ផង​ដែរ ដែល​មាន​ថាមពល​១០​ម៉ោង ៕