ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ទៅ​លក់ដូរ​ទុក​កូនស្រី​នៅផ្ទះ បុរស​ម្នាក់​លួច​ធ្វើ​សកម្មភាព​សម្រេច តែ​ចប់​ត្រឹម​ប៉ុន្មាន​នាទី

1 ឆ្នាំ មុន
  • កណ្តាល

មុន​ពេល​កើតហេតុជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​លក់ដូរ ដោយ​ទុក​ឲ្យ​កូនស្រី​នៅផ្ទះ រហូត​ដល់​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់បាន​ធ្វើ​សកម្ម​ភាព

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​ធ្វើការ​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​របស់​ពលរដ្ឋ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។

នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សុង ស៊ី​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ី​វ សល់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

នគរបាល​ស្រុក​ស្អាត​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ នា​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​លក់ដូរ ដោយ​ទុក​ឲ្យ​កូនស្រី​ឈ្មោះ ដែន ដា​រី​ន អាយុ​១៣​ឆ្នាំ នៅផ្ទះ រហូត​ដល់​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ អ៊ី​វ សល់ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​០៨​និង​៣៥​នាទី​ព្រឹក បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​តាម​រយៈ​ទូរស័ព្ទ​ដៃ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៊ី​វ សល់ ហើយ​ក៏​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​មក​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​បន្ត​នីតិវិធី​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ