ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​​​​២៤នា​ក់​(ចិន៧នាក់)ត្រូវទាហាន​ថៃ​ឃាត់​​ ពេល​​​​លួច​ឆ្លង​ដែន​​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖​ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ឃាត់​ពលករ​ចំនួន២៤នាក់ ​ដែ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដើម្បី​រក​ការងារ​ធ្វើ​ ។ ការ​​ឃាត់ខ្លួនធ្វើឡើង​​កាលពី​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២ តាម​បន្ទាត់​​​​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ ស្រុក​អារ័​ញ្ញប្រ​ថេ​ត…

ខេត្ត​បន្ទាយមានជ័យ ​៖​ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ឃាត់​ពលករ​ចំនួន២៤នាក់ ​ដែ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដើម្បី​រក​ការងារ​ធ្វើ​ ។ ការ​​ឃាត់ខ្លួនធ្វើឡើង​​កាលពី​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២ តាម​បន្ទាត់​​​​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ ស្រុក​អារ័​ញ្ញប្រ​ថេ​ត ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុ​ជា-ថៃ​បាន​ប្រាប់​ថា​ ​បាន​ទទួល​ព័ត៌មាន​កម្លាំងយោធា​ឈុត​ខ្មៅ​ថៃ​ដែល​ឈ​រជើង​នៅតាម​បន្ទាត់​ព្រំដែន​ បាន​ឃាត់​ពលករ​ខ្មែរ​ចំនួន២៤នាក់​ ក្នុង​នោះ ​មាន​ជនជាតិ​ចិន​៧​នាក់ និង​មេខ្យល់​ថៃ​ចំនួន២នាក់ ដែល​ឃាត់​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ ​ស្រុក​អារញ្ញ ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ ​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​ក្នុងចំណោម​២៤​នាក់ ត្រូវ​បាន​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាមរយៈ​មេខ្យល់​ខ្មែរ​នាំ​លួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ហើយ​មេខ្យល់​ថៃ​ចាំ​ទទួល​អូរ​ព្រំដែន ​ត្រូវ​បាន​កម្លាំងយោធា​ថៃ​ឃាត់​ ហើយ​បាន​ធ្វើការ​ពិនិត្យ​សុខ​ភាព​ទើប​ប្រគល់​ជូន​កម្លាំង​ប៉ូលិសស្រុ​ក​អារ័​ញ្ញ​ដើម្បី​ចាត់ការ​តាមច្បាប់ ​។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា-ថៃ​បាន​បញ្ជាក់​ថា​ ​ក្នុងចំណោម​ពលករ​ខ្មែរ​ដែល​ត្រូវ​កម្លាំង​ទាហាន​ថៃ​ឃាត់​បាន​ប្រាប់​ថា ​ខ្លួន​បាន​លួច​ឆ្លងដែន​តាមរយៈ​មេខ្យល់​ខ្មែរ​ដើម្បី​ជូន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ក្នុងម្នាក់តម្លៃ៦.០០០ពាន់បាត ​ហើយ​ទទួល​ជូន​ទៅ​រក​ការងារ​ធ្វើ​ដល់កន្លែង​នៅពេល​ដែល​ជូន​ដល់​មេខ្យល់​ថៃ​ទទួល​ជូន​បន្ត​ដើម្បី​ឡើង​រថយន្ត តែ​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​​តែម្តង ។

អត្ថបទសរសេរ ដោយ