ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ទៅ​អា​មេ​រិ​ក​ចោល​កូនស្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ភិន សុ​ដា​លី​ស គ្រោង​ចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​មិន​យក​កូនស្រី​របស់​នាង​ទៅ​ជាមួយ​ទេ ។ តើ​ហេតុ​អី​បានជា​ភិន សុ​ដា​លី​ស ទៅ​បរទេស​ទៅ​ចោល

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ភិន សុ​ដា​លី​ស គ្រោង​ចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​មិន​យក​កូនស្រី​របស់​នាង​ទៅ​ជាមួយ​ទេ ។ តើ​ហេតុ​អី​បានជា​ភិន សុ​ដា​លី​ស ទៅ​បរទេស​ទៅ​ចោល​កូនស្រី​ដែល​ទើប​កើត​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ ?

ភិន សុ​ដា​លី​ស បាន​ចូល​សម្ភាសន៍​នៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​នាង​ទទួល​បាន​សិទ្ធិ​ចេញ​ទៅ​អា​មេ​រិ​ក ។

ប្រភព​ក្រៅផ្លូវការ​អះអាង​ថា​ភិន សុ​ដា​លី​ស ត្រូវ​អនុញ្ញាត​ឱ្យទៅ​អា​មេ​រិ​ក គឺ​ដោយសារ​តែ​នាង​មិន​យក​កូនស្រី​របស់​នាង​ទៅ​ជាមួយ ព្រោះ​បើ​នាង​ចេញ​ទៅ​ជាមួយ​កូន​ក្នុង​ពេល​មានរឿង​រ៉ាវ​លែងលះ​ស្វាមី​លោក​ប៉ែន ចំ​រ៉ុ​ង នោះ​ប្រាកដជា​មិន​បាន​ទៅ​ទេ ដោយសារ​តែ​ស្ថានទូត​ខ្លាច​នាង​មិន​ត្រឡប់​មក​កម្ពុជា​វិញ ។

លោក​អិុ​ន សុ​ភិន ឪពុក​របស់​ភិន សុ​ដា​លី​ស ទទួលស្គាល់​ថា នាង​សម្ភាសន៍​ជាប់​បាន​ទៅ​សហរដ្ឋអាមេរិក​ដ​មែន​ក្នុង​គម្រោង​ដើរ​លេង​កម្សាន្ត​រយៈពេល​ខ្លី ។ តាម​គម្រោង​គឺ​លោក​សុ​ភិន ព្រមទាំង​នាង​ភិន សុ​ដា​លី​ស និង​កូន​២​នាក់​ទៀត​នឹង​ចេញ​ទៅ​អា​មេ​រិ​ក​នៅ​ដើមខែ​វិច្ឆិកា ដើរ​លេង​កម្សាន្ត​រយៈពេល​មួ​យស​ប្តា​ហ៍ ។

លោក​អិុន សុ​ភិន​និយាយ​ថា ការ​ចេញ​ទៅ​ដើរ​លេង​នៅ​អា​មេ​រិ​ក​នេះ​ក្នុង​គោលបំណង​ឲ្យ​កូនស្រី​របស់​លោក​ភិន សុ​ដា​លី​ស បាន​ល្ហែល្ហើយ​ខួរក្បាល​ក្រោយ​ពេល​សម្រាលកូន។ គម្រោង​ទៅ​អា​មេ​រិ​ក​៤​នាក់​នេះ គឺ​កូនស្រី​របស់​ដា​លី​ស​ទុក​ឱ្យ​ជីដូន​នៅ​មើលថែ ។ លោក​អិុ​ន សុ​ភិន ឱ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​នេះ​ស្ថិត​ក្នុង​គម្រោង​ដែល​មាន​ស្រាប់ សម្រាប់​ក្រុម​គ្រួសារ​របស់​លោក ហើយ​ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ភិន សុ​ដា​លី​ស ទៅ​សហរដ្ឋអាមេរិក ។

លោក​អិុ​ន សុ​ភិន និយាយ​ថា «​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​ដា​លី​ស​ដែល​នៅ​សរសៃ​ខ្ចី​ទេ ហើយ​ភរិយា​របស់ខ្ញុំ​អាច​មើលថែ​កូន​របស់​នាង​ដែរ ទើប​មាន​អាយុ​មិន​ដល់​មួយ​ខែ​នេះ​បាន ។

ក្នុង​នាម​ជា​ឪពុក​ខ្ញុំ​តែងតែ​លើកទឹកចិត្ត​កូន ក្នុង​ពេល​ដែល​កូនស្រី​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នេះ ហើយ​បើ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​ខ្ញុំ​ដែល​ជា​ឪពុក​ទៀត គឺ​បញ្ហា​សតិ​អារម្មណ៍​​របស់​នាង​នឹង​ពិតជា​កើត​មាន​ឡើងជា​មិន​ខាន​ឡើយ​» ៕