ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនការបោះឆ្នោត ប៉េអឹមខេត្តបន្ទាយមានជ័យ ហ្វឹកហាត់​ជំនាញ ដើម្បីបង្ក្រាប ទប់ស្កាត់បទ​ល្មើស និងការពារសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ដែលគេហៅថា ប៉េអឹម បានហ្វឹកហាត់ជំនាញ ដើម្បីបង្ក្រាប ទប់ស្កាត់បទល្មើស និងការពារសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ ការហ្វឹកហ្វឺននេះ…

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ដែលគេហៅថា ប៉េអឹម បានហ្វឹកហាត់ជំនាញ ដើម្បីបង្ក្រាប ទប់ស្កាត់បទល្មើស និងការពារសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ ការហ្វឹកហ្វឺននេះ មានរយៈពេល ១ខែ ត្រូវបានបិទវគ្គ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនជំនាញបង្ក្រាប និងទប់ស្កាត់បទល្មើស និងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ គឺមានរយៈពេល ១ខែ ដែលមានកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុក/ក្រុង ដែលធ្វើការហ្វឹកហាត់ មានមេរៀននៃការប្រើប្រាស់ដំបងខែល និងអាវុធរក្សា​សណ្តាប់ធ្នាប់ ដើម្បីការពារទប់ស្កាត់បាតុករ។

លោកបានបញ្ជាក់ថា កម្លាំង ត្រូវរៀនទ្រឹស្តីបទវិន័យទូទៅ សម្រាប់កងកម្លាំងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ និងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ អាណិត្តទី៥ ដំណើរការល្អ ក្នុងនាមជាមន្ត្រីយុត្តិធម៌ និងតម្លាភាព។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានហ្វឹកហាត់​ជំនាញនេះ ក្រោយបញ្ចប់វគ្គ ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីភូមិ.ឃុំមានវត្ថិភាព និងការពារសន្តិសុខការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឱ្យទទួលបានដំណើរការល្អ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ