ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​រៀប​ការ​ពាក់កណ្តាល​ទី​ព្រោះ​កូនកំលោះខឹង​កូនក្រមុំ​បង្ហោះ​រូបថត​រៀប​ការ​តាម​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ម្នាក់​ខណៈ​រៀប​ការ​បាន​២​ម៉ោង​ក៏​សម្រេចចិត្ត​បញ្ឈប់​ពិធី​នោះ​វិញ ព្រោះ​ខឹង​កូនក្រមុំ​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​ឱ្យ

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ម្នាក់​ខណៈ​រៀប​ការ​បាន​២​ម៉ោង​ក៏​សម្រេចចិត្ត​បញ្ឈប់​ពិធី​នោះ​វិញ ព្រោះ​ខឹង​កូនក្រមុំ​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​ឱ្យ​មិត្តភក្តិ​ឃើញ​តាម​ហ្វេ​ស​ប៊ុ​ក ខុស​ពី​ការ​ព្រមព្រៀង​គ្នា​ថា មិន​ធ្វើ​បែប​នោះ​កាលពីមុន​ពេល​រៀប​ការ ។

កូនកំលោះ​-​ក្រមុំ​មួយគូ​នោះ​បាន​ព្រមព្រៀង​គ្នា​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ថា នឹង​មិន​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​តាម​ហ្វេ​ស​ប៊ុ​ក ឬ​ប្រព័ន្ធ «Snapchat» ទេ ព្រោះ​ខាង​ប្រុស​មិន​ពេញចិត្ត​បែប​នោះ ប៉ុន្តែ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​កូនក្រមុំ​ស្រាប់តែ​បង្ហោះ​រូបថត​រៀប​ការ​របស់​ខ្លួន​ឱ្យ​មិត្តភក្តិ​បានឃើញ ។

កូនកំលោះ​ឃើញ​បែប​នោះ​ក៏​សម្រេចចិត្ត​ឈប់​រៀប​ការ ខណៈ​ពិធី​ដំណើរការ​បាន​២​ម៉ោង​ទៅ​ហើយ​នោះ ព្រោះ​នាង​មិន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង ។ កូនក្រមុំ​ពេល​ស្វាមី​សម្រេច​បែប​នោះ នាង​គិតតែ​អោន​មុខ​ព្រម​ទទួលយក​ការ​លុប​អាពាហ៍ពិពាហ៍​របស់​ខ្លួន ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​នាង​សម្តែង​ការ​មិន​ពេញចិត្ត ព្រោះ​ចាត់ទុកជា​រឿង​អយុត្តិធម៌​មួយ ។

បងប្រុស​របស់​កូនក្រមុំ​និយាយ​ថា «​ប្អូនស្រី​របស់ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​កិច្ចសន្យា និង​បង្ហោះ​រូបភាព​ឱ្យ​មិត្តភក្តិ​បានឃើញ ទើប​ឈាន​ដល់​ការ​លែងលះ​នោះ​» ។

រឿងរ៉ាវ​ដែល​កើតឡើង​បង្កើត​ការ​មិន​ចុះសម្រុង​គ្នា​រវាង​ក្រុម​គ្រួសារ​ទាំង​២ និង​ជា​ចុង​គ្មាន​នរណា​ម្នាក់​ផ្លាស់​ប្តូរ​ការ​សម្រេចចិត្ត​របស់​កូនកំលោះ​បាន​ទេ ។ បងប្អូន​ខាង​ប្រុស​បញ្ជាក់​ថា នេះ​ជា​សិទ្ធិ​ស្របច្បាប់​របស់​កូនកំលោះ ដូច្នេះ​អ្វី​ដែល​កើតឡើង​គឺជា​រឿង​អកុសល​មួយ​នៅ​ក្នុង​ជីវិត ៕