ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​ប្រុស​ស្រី​៩​នាក់ ក្រោយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន៩​នាក់ បាន​ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់​ខ្លួន​នាំ​យក​មក​សាកសួរ បន្ទាប់​ពី​រក​ឃើញ​ពួកគេ​ប្រមូលផ្ដុំ​គ្នា​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង

ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន៩​នាក់ បាន​ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់​ខ្លួន​នាំ​យក​មក​សាកសួរ បន្ទាប់​ពី​រក​ឃើញ​ពួកគេ​ប្រមូលផ្ដុំ​គ្នា​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ។

លោក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ប្រុសស្រី​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​នេះ សុទ្ធតែ​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោល​ឆក់​កាបូប ហើយ​ប្រទះ​ឃើញ​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅផ្ទះ​ជួល​មួយ​កន្លែង​ខាងលើ ។

ក្រុម​ក្មេង​ទំនើង​ទាំង​៩​នាក់ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​អប់រំ និងធ្វើ​កិច្ចសន្យា ដោយ​ឲ្យ​មានការ​ធានា​ពី​អាណាព្យាបាល និង​អាជ្ញាធរ​មូលដ្ឋាន រួច​ឲ្យ​វិល​ត្រឡប់​ទៅផ្ទះ​​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ