ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​និង​លោកយាយ​វ័យ​86​ឆ្នាំ​រៀប​ការ​នឹង​គ្នា

7 ឆ្នាំ មុន

សារព័ត៌មាន «Boredpanda កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ Millie Taylor Morrison ជនជាតិ​អា​មេ​រិ​ក អាយុ​៨៦​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី ។ លោកយាយ​រូប​នេះ​អតីត​ជា​តារា​បង្ហាញ​ម៉ូ​ដ ។

សារព័ត៌មាន «Boredpanda កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ Millie Taylor Morrison ជនជាតិ​អា​មេ​រិ​ក អាយុ​៨៦​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី ។ លោកយាយ​រូប​នេះ​អតីត​ជា​តារា​បង្ហាញ​ម៉ូ​ដ ។

លោកយាយ Millie ចាប់​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ ។ ប្តី​របស់​គាត់​បាន​ស្លាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទីបំផុត​គាត់​បាន​ជួប​គូស្នេហ៍​ថ្មី ។
នាង Khadija ជា​ចៅ​ឱ្យ​ដឹង​ថា លោកយាយ និង​លោកតា​របស់​នាង​នៅ​ជុំ​គ្នា​បាន​រយៈពេល​៤១​ឆ្នាំ ។ លោកតា​បាន​លាចាក​លោក​ទៅ​តាំងពី​២៥​ឆ្នាំ​មុន ។ ចំណែក​លោកយាយ​បាន​ជួប​គូស្នេហ៍​ថ្មី ខណៈ​ពេល​មាន​អាយុ​៨៦​ឆ្នាំទៅ​ហើយ ដោយ​ប្តី​ថ្មី​មាន​អាយុ​៨៦​ឆ្នាំ​ដែរ ។

ក្រុម​គ្រួសារ​ពេញចិត្ត​ចំពោះ​លោកយាយ​ដែល​បាន​រៀប​ការ​មាន​គូគាប់​នៅ​ក្បែរ គ្រាន់​ដឹង​សុខទុក្ខ​គ្នា ។

លោកតា​ជា​ប្តី​ឈ្មោះ Harold Morrison បាន​ស្គាល់​លោកយាយ Millie ជាង​៦០​ឆ្នាំ​មក​ហើយ ។ ពួក​គាត់​បាន​ផ្លាស់​ទៅ​រួមរស់​ជាមួយ​គ្នា ក្រោយ​ពី​លោកតា Harold ធ្លាក់ខ្លួន​ឈឺ ដោយ​លោកយាយ​នៅ​ចាំ​ថែទាំ​រហូត​ជា​សះស្បើយ ហើយ​សម្រេចចិត្ត​រៀប​ការ​នឹង​គ្នា​តែ​ម្តង ។ ពិធី​រៀប​ការ​បាន​រៀបចំ​ឡើង​នៅ​ក្រុង​វ៉េ​រ៉ូ​ណា រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក។ លោកយាយ​ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​រៀប​ការ​ភ្ញាក់ផ្អើល ព្រោះ​ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ពណ៌​ស្វាយ​ដ៏​ប្រណីត​រចនា​ម៉ូ​ដ​ដោយ​ខ្លួនឯង និង​បង្ហាញ​ស្នាមញញឹម​ស្រស់ស្រាយ ។

រឿងរ៉ាវ​របស់​លោកយាយ Millie ត្រូវ​ចៅស្រី Khadija បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ទទួល​បានការ​អបអរសាទរ​ពី​មហាជន ៕