ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អបអរសាទរ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អបអរសាទរ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក៏​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ដឹង​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូល​មក​ដល់​ហើយ​។

យោង​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែល​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​ខែ​ពិសាខ​។

សម្ដេច​តេ​ជោ បន្ដ​ថា ព្រះរាជ​ពិធី​នេះ គឺ​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិសេក ដែល​ជា​ពិធី​មួយ​ស្ថិត​ក្នុង​ចំណោម​ពិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ប្រចាំឆ្នាំ​។ សម្ដេច​ថា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ​បរិភោគ​របស់ «​គោ​ឧសភរាជ​»​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឲ្យ​បានដឹង​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូល​មក​ដល់​ហើយ​។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ៗ​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ