ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ពន្យារពេល​ក្នុង​ការ​លក់​កាស AirPods

7 ឆ្នាំ មុន

ក្រុមហ៊ុន​Apple បាន​និយាយ​ថា ខ្លួន​ត្រូវការ​ពេលវេលា​បន្តិចទៀត​ដើម្បី​អាច​ដាក់​លក់​កាស​ឥត​ខ្សែ​AirPods ប្រកបដោយ​ភាព​ជោគជ័យ ។ ហេតុនេះ​សម្រាប់​អ្នក​ដែល​ទន្ទឹងរង់ចាំ​ប្រើប្រាស់​កាស​ឥត​ខ្សែ​ថ្មី​របស់​Apple

ក្រុមហ៊ុន​Apple បាន​និយាយ​ថា ខ្លួន​ត្រូវការ​ពេលវេលា​បន្តិចទៀត​ដើម្បី​អាច​ដាក់​លក់​កាស​ឥត​ខ្សែ​AirPods ប្រកបដោយ​ភាព​ជោគជ័យ ។ ហេតុនេះ​សម្រាប់​អ្នក​ដែល​ទន្ទឹងរង់ចាំ​ប្រើប្រាស់​កាស​ឥត​ខ្សែ​ថ្មី​របស់​Apple ត្រូវ​អត់ធ្មត់​បន្តិចទៀត ។

កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​Apple បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ថា ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ​បញ្ចប់​ភារកិច្ច​បច្ចេកទេស​កាស​ឥត​ខ្សែ​AirPods ថ្មី​មុន​ពេល​សម្រេច​លក់​ដល់​ដៃ អតិថិជន​របស់​ខ្លួន ។

កាលពី​ខែកញ្ញា​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​Iphone 7 នោះ​ក្រុមហ៊ុន​ប្រកាស​ថា កាស​ឥត​ខ្សែ​ថ្មី​នោះ នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ខែតុលា ។ ហេតុ​នោះ​មាន​មនុ ស្ស​ជា​ច្រើន​ដែល​ជា​អតិថិជន​របស់​Apple បាន​គិត​ថា ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន និង​ប្រកាស​ពី​ការ​បើក​លក់​កាស​ឥត​ខ្សែ តែ​ផ្ទុ​តទៅ​វិញ​បែរជា​សុំ​ពន្យារពេល​ឯនោះ ។

ក្រុមហ៊ុន​ក៏​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​ពេល​ណា​កាស​ឥត​ខ្សែ​AirPods នឹង​ត្រូវ​ដាក់​លក់​នោះ​ទេ ។ កាស​ឥត​ខ្សែ​នោះ​ក្រុមហ៊ុន​ប្រកាស​ថា វា​មាន​តម្លៃ​១៥៩​ដុល្លារ​អា​មេ​រិ​ក វា​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​រយៈ​បច្ចេកវិទ្យា​Bluetooth វា​ធ្វើ​ឲ្យ​Iphone7 លែង​មាន​រន្ធ​ដោត​កាស និង​ខ្សែ​ភ្ជាប់​កាស​ទៀត​ផង ៕