ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​សុំ​ជួល​ដី​ទំហំ​៣០៨​ហិ​កតា​ស្ថិត​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ ដើម្បី​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោក អ៊ុ​ក ភ័​ក្ត្រា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​លោក ខូ​វ សូ​វៀត…

ខេត្តកោះកុង ៖ លោក អ៊ុ​ក ភ័​ក្ត្រា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​លោក ខូ​វ សូ​វៀត ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ រួម​មាន​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ស្រុក ឃុំ បាន​ចូលរួម​ចុះ​ពិនិត្យ​សិក្សា​ទីតាំង​ជាក់ស្តែង លើ​ករណី​ស្នើ​សូម​ជួល​ដី ០១​កន្លែង ដើម្បី​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ដី​ទំហំ ៣០៨​ហិ​កតា ស្ថិត​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ ក្នុងភូមិ​សា​ស្ត​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ។

ក្រោយ​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ក្រុមការងារ​បាន​ជួប​ប្រជុំ និង​បាន​សម្រេច​ដូច​ខាងក្រោម ៖

១- ជា​រួម អង្គប្រជុំ​គាំទ្រ​ឲ្យ​មានការ​វិនិយោគ លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ ប៉ុន្តែ​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​លើ​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវៈចម្រុះ​លក្ខខណ្ឌ បទដ្ឋាន​បច្ចេកទេស ។

២- ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​តំបន់ ដែល​ត្រូវ​អភិវឌ្ឍន៍ និង​តំបន់ ដែល​ត្រូវ​អភិរក្ស​ការពារ ជា​លក្ខណៈ​ធម្មជាតិ​នៅ​ក្នុង​តំបន់ ។

៣- ស្នើ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ផែនការ​លម្អិត របស់​គម្រោង​វិនិយោគ ដាក់​ជូន​ក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និង​សម្រេច​តាម​នីតិវិធី ។

៤- ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​ណែនាំ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​នីតិវិធី​ច្បាប់​ជា​ធរមាន ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​នានា ជា​មុន​សិន (​ប្រសិនបើ​មាន​) មុន​ធ្វើការ​អភិវឌ្ឍ ។

៥- ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ដោយ​មិន​ត្រូវ​ឱ្យ​មាន​បទល្មើស ធនធានធម្មជាតិ​នានា កើត​មាននៅ​ក្នុង​ទីតាំង​វិនិយោគ​របស់​ខ្លួន ។

៦- ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្ត មន្ទីរ​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់​អ្នក​ពាក់ព័ន្ធ ។

៧- ម្ចាស់​គម្រោង​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់ រៀបចំ​ឲ្យ​មាន​ផែនការ​គ្រប់គ្រង និង​យន្តការ​នានា ក្នុង​ការ​គ្រប់គ្រង​សំណល់​រឹង​-​រាវ ចាប់ពី​អនុវត្ត​គម្រោង​រហូត​ដល់​ប្រតិបត្តិការ​គម្រោង ។

និង​៨- រាល់​ការ​សាងសង់​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​សូម​ច្បាប់​អនុញ្ញាត​សាងសង់​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្តកោះកុង តែងតែ​សាទរ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន ដែល​ចាប់អារម្មណ៍​លើ​ការ​ជួល​ដី​វិនិយោគ​រៀបចំ​បង្កើត​តំបន់​ទេ​ចរណ៍​ធម្មជាតិ នៅ​ក្នុង​ខេត្តកោះកុង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ