ចប់ហើយហាង «789អ៊ីនធើរណេត និង​កាហ្វេ»


ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ដោយយោងតាម​បទបញ្ជា​របស់អគ្គស្នងការ​ខេត្ត​ ដឹកនាំដោយលោក​វរ​សេនីយ៍ឯក​ ចាន់ ហោ នាយរង​ការិយាល័យកណ្តាលព្រហ្ម​ទណ្ឌ​ និងលោករៀល សុភិន ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង បាន​បើកប្រតិ​បត្តិការ​ចុះឆ្មក់ និងបង្ក្រាបទីតាំង​ល្បែងចាក់​បាល់​មួយ​កន្លែង យី​ហោ «789អ៊ីនធើរណេត និង​កាហ្វេ» នារសៀលថ្ងៃទី២៩ តុលា ២០១៦ នេះ ស្ថិតនៅ​ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ក្នុងការបង្ក្រាប ត្រូវកម្លាំងរឹបអូ​សវត្ថុតាងបានមួយចំនួន មានប្រាក់ខ្មែរ​ចំនួន​ជាង១លានរៀល, ប្រាក់​ដុល្លារ៥២៣$ ព្រមទាំង​ឃាត់​​មនុស្ស​បានចំនួន​៨នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ចបាន​បញ្ជូនពួកគេទៅ​ស្នងការ​ដ្ឋាន​ខេត្ត​ ដើម្បី​ចាត់ការ​តាមនីតិវិធី ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ