ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ឃាត់ខ្លួន០​៨​នាក់ លេង​ល្បែងភ្នាល់​ជល់​មាន់​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌឫស្សីកែវ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​លេងល្បែង​ភ្នាល់​ជល់​មាន់​ខុសច្បាប់ បន្ទាប់​ពី​ឃាត់ខ្លួន​បាន ខណៈ​ពេល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា ជល់​មាន់​ភ្នាល់​ដាក់​លុយ នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ទាំង ០៨​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ ជ័យ ឌី​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ
២-​ឈ្មោះ សេង ឆវី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ
៣-​ឈ្មោះ ជូ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៤-​ឈ្មោះ សែ​ម សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ
៥-​ឈ្មោះ កែវ ភក្តី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ
៦-​ឈ្មោះ ភិន ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
៧-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​តាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ
៨-​ឈ្មោះ ហ្វា​ង ហ្វឹ​ង​ជីវ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ

ការ​ចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​ជល់​មាន់ នៅ​ចំណុច​ខាងលើ​នេះ សមត្ថកិច្ច​អាវុធហត្ថ ចាប់​យក​វត្ថុ​តាង មាន់​ជល់​ចំនួន​០៨​ក្បាល ក្នុង​នោះ​ងាប់ ០៦​ក្បាល និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​ទាំង​០៨​នាក់​បាន​សារភាព​ឲ្យ​ដឹង​ដូច​គ្នា ពួក​ខ្លួន ពិតជា​បាន​លេងល្បែង​ភ្នាល់ ជល់​មាន់​ខុសច្បាប់ ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ