ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​៤​នាក់​ដកហូត​ថ្នាំ​ញៀន​៨​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​១​គ្រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ញ្រឿ​ង​ញៀន​មួយ​ក្រុម

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ញ្រឿ​ង​ញៀន​មួយ​ក្រុម ក្នុង​ខណៈ​ដែល​ជន​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ជូន នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន បាន​ទាំង​សម្បុក​តែ​ម្ដង ដោយនៅ​ក្នុង​ខណៈនោះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង រួម​ជាមួយនឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទី​១,​ឈ្មោះ ផ​ន កុសល អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឈើ​ត្រាច ឃុំ​គោ​កក​ន្ទា​យ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង​។ ទី​២,​ឈ្មោះ លី​ម ប្រុស​ទីង អាយុ​២០​ឆ្នាំ ស្នាក់​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ទី​៣,​ឈ្មោះ ណុ​ប រ៉ា​យ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ផ្ចឹក ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​៤,​ឈ្មោះ កែវ ពន្លឺ អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បុរី​ពិភព​ថ្មី សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន ស្រុក​កំណើត​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ខាងលើ​នោះ បាន​ណាត់គ្នា​ចូល ទៅ​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​នោះ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​ទៅ​បង្ក្រាប​។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​និង​សម្ភារ​ខាងលើ​បន្ទាប់​មក​បាន នាំ​ទៅ​សួរនាំ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាកា​៕