ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨ និង​២០​នាទី​យប់

ខេត្តព្រៃវែង ៖ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨ និង​២០​នាទី​យប់ នៅ​ចំណុច​វត្ត​ជី​ធំ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះ​សេ្ត​ច ខេត្តព្រៃវែង​។ បើ​តាម​កង​រាជ​ហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុង​នោះ​ទី​១.​ឈ្មោះ ណុ​ប ណា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ទី​២.​ឈ្មោះ ផ​ន ភឿ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ខណ្ឌ​សែន​សុខ  រាជធានី​ភ្នំពេញ​។ ទី​៣.​ឈ្មោះ ហេង ពិសី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិក​ន្ទ្រា​ន ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ទី​៤.​ឈ្មោះ ហ៊ុន ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រោង​ដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ប្រភព​បន្ត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​សមត្ថកិច្ច​រឹបអូស​បាន ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)១​កញ្ចប់ ទម្ងន់​ទាំង​សំបក​ថង់ ស្មើនឹង​១១,១៥​ក្រាម ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕