ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានដឹកទ្វារអត់ច្បាប់មួយគ្រឿងរបស់អ្នក​កា​​សែត​ត្បាញអាយម្នាក់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តមណ្ឌលគិរី​បញ្ជា​ឲ្យ​មន្ត្រី​ឧទ្យា​នុ​រក្ស ចា​ប់​បង្ក្រាប​ឡាន​ដឹក​ទ្វារ​អត់ច្បាប់​មួយ​គ្រឿង​របស់​អ្នកកាសែ​ត​ត្បាញ​អាយ​ម្នាក់ កាលពី​យប់​ថ្ងៃទី១៧ ឧសភា ២០២២ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៧៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​កែវសីមា ។…

ខេត្តមណ្ឌលគិរី ៖ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តមណ្ឌលគិរី​បញ្ជា​ឲ្យ​មន្ត្រី​ឧទ្យា​នុ​រក្ស ចា​ប់​បង្ក្រាប​ឡាន​ដឹក​ទ្វារ​អត់ច្បាប់​មួយ​គ្រឿង​របស់​អ្នកកាសែ​ត​ត្បាញ​អាយ​ម្នាក់ កាលពី​យប់​ថ្ងៃទី១៧ ឧសភា ២០២២ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៧៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​កែវសីមា ។

សេចក្តី​រាយ​កា​រណ៏​បាន​ឲ្យដឹង​ថា រថយន្ត​តា​កូ​ម៉ា​ព​ណ៍​ក្រហម​មួយ​គ្រឿង​ផ្ទុក​ទ្វារ​កែច្នៃ​ពេញ​ទ្រុង​បាន​ដឹក​ចេញពី​ទីរួមខេត្ត​មណ្ឌលគិរី​បំណង ​ឆ្ពោះទៅ​ខេត្តក្រចេះ ប៉ុន្តែ​ត្រូវ​កម្លាំង​ល្បាត​របស់​ដែន​ជម្រកប្រទះ​ឃើ​ញ ក៏​ចាប់​បង្ក្រាប​ភ្លាម​ៗ​តែម្តង​។ ​ប្រភព​បន្ត​ថា បន្ទាប់ពី​មន្ត្រី​ជំនាញ​ចាប់​បង្ក្រាប​រថយន្ត​ល្មើស​ខាងលើ ស្រាប់តែ​មាន​បុរស​ម្នាក់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដោយ​អះអាង​ថា ខ្លួន​ជា​អ្នកកាសែត​ឈ្មោះ ថន នៅ​ស្រុក​កែវសីមា ហើយ​រថយន្ត​ដឹកឈើ​នោះ​គឺជា​របស់​ខ្លួន​សម្រាប់​ធ្វើ
​ផ្ទះ​។

សេចក្តី​រាយ​ការ​ណ៍ថា ទោះ​មានការ​ស្នើសុំ​ពី​បុរស​អ្នកកាសែត​នោះ ឲ្យ​ដោះលែង​រថយន្ត​ខាងលើ​វិញ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនបាន​ដោះលែង​រថយន្ត​ល្មើស​នោះ​ឡើយ​ ​ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​ប្រភព​ឈើ​ច្នៃ​នេះ ​តើ​សិប្បកម្ម​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬ​ខុសច្បាប់? ហើយ​កន្លងមក ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា បុរស​អ្នកកាសែត​នោះ​តែង​ធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​កែច្នៃ​ទ្វារ​ជា​ញឹកញាប់ ជា​ទ្រង់ទ្រាយ​ជំនួ​ញ មិនមែន​ប្រើប្រាស់​ក្នុង​គ្រួសារ​ទេ​។

សមត្ថកិច្ច​បន្ត​ថា ឈ្មោះ ថន រកស៊ី​ឈើ​បែបនេះ​យូរហើយ ​ដោយ​ជ្រក​ក្រោម​ឈ្មោះ អ្នកកាសែត​ដើម្បី​បន្លាច​សមត្ថកិច្ច កុំ​ឲ្យ​ចាប់​បង្ក្រាប​ការ​ជួញដូរ​របស់​ខ្លួន តែ​ជាអកុសល​ត្រូវ​ជាប់​សំណាញ់​របស់​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់ ៕

អត្ថបទសរសេរ ដោយ