ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​ខ្សែ​ក​២​នាក់ ជាប់អន្ទាក់​នគរបាល​ខណ្ឌឫស្សីកែវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​សង្កាត់​ឫស្សី​កែវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​សង្កាត់​ឫស្សី​កែវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​បុរី​ពិភព​ថ្មី ក្រុម​ទី​៤ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១.​ឈ្មោះ សុះ កុម្ភៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២.​ឈ្មោះ ឡេះ សារី  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។

អ្នក​ទាំង​២​នាក់​ជា​ជនជាតិ​ឥ​ស្លា​ម មាន​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក ហ្សុ​យ​ស៊ុ​យ​គី​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DE-0357​។ ចំណែក​ម្ចាស់​ខ្សែ​ក​ឈ្មោះ  ព្រហ្ម សំបូរ​ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈ្វាំង ឃុំ​ព្រែ​ផ្ចឹក  ស្រុក​ពញាឮ ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​កាបូប​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CX-4995​ចេញពីផ្ទះ​ទៅ​យកប្តី​ចេញពី​ធ្វើការ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែ​ត នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​មាស​ទម្ងន់​៣​ជី តែ​នៅ​ក្នុង​សកម្មភាព ឆក់​បាន​តែ​បណ្តោង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល ដែល​ជិះ​ល្បាត​ដេញ​តាម​រហូត​ដល់​ផ្លូវ​បេតុង​ក្នុងភូមិ​ខ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ទើប​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​៕