ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បា​ឡែ​ន​បើក​លឿន​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន បើកបរ​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ដែល​បើក​បញ្ច្រាសទិស​គ្នា ដោយសារ​ម៉ូតូ​បើក​ពី​លិចទៅ​កើត ហើយ​បត់​ឆ្វេង​បម្រុង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន បើកបរ​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ដែល​បើក​បញ្ច្រាសទិស​គ្នា ដោយសារ​ម៉ូតូ​បើក​ពី​លិចទៅ​កើត ហើយ​បត់​ឆ្វេង​បម្រុង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ទើប​បណ្ដាល​ឱ្យ រថយន្ត​បុក​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ទើប​ឃើញ​សមត្ថកិច្ច​មក​ដល់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រពាំង​ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ប្រាសាទបាគង​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ខ្លិ​ន ប៉ុក ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដែល​បាន​បើកបរ​ម៉ូតូ​មក​ពី​លិចទៅ​កើត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1K-7837​។ រីឯ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ ឡុ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​២៦ រស់នៅ​ភូមិ​ព្រៃ​រន្ទះ ឃុំ​ព្រៃ​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1983  មក​ពី​កើត​ទៅ​លិច​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បុក​ជន​រង​គ្រោះ​ស្លាប់ ជន​បង្ក​បាន​ប្រឹង​បើក​រត់​បាន​បន្តិច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈនោះ​ម្ចាស់​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ បច្ចុប្បន្ន​សាកសព ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ចុះ​ត្រួតពិនិត្យ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ​។ ចំណែក​រថយន្ត​ជន​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​ទៅ​តាម​ផ្លូវច្បាប់​៕