ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ក្លែងបន្លំ​សម្លៀក​បំពាក់​កីឡា FFC លក់​​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវ​រឹបអូស​ជាង​២០០​កំ​ប្លេ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ក្លែងបន្លំ​សម្លៀក​​បំពាក់​កីឡា FFC ចំនួន​២៤៩​កំ​ប្លេ​នោះ ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ក្លែងបន្លំ​សម្លៀក​បំពាក់​កីឡា FFC ចំនួន​២៤៩​កំ​ប្លេ​នោះ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​។

បើ​តាម​លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ មាន ១- ឈ្មោះ សេង ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​អ្នក​បោះ​ពុ​ម្ភ​) ២- ឈ្មោះ សុខ ចាន់​ថន ហៅ​តា​ម៉ា​ប់ និង​៣- ឈ្មោះ ស្រី ហុង​អ៊ូ (​លក់​បន្ត​)​ស្នាក់​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ កែវ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ (​មាន​តួនាទី​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​) ដោយ​សង្កេត​ឃើញ​ថា មាន​ជន​ខិល​ខូច​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុខ ចាន់​ថន (Sok Chanthorn) និង​ឈ្មោះ (Por Poe Lovve Por Try Sport) បាន​លក់​ឈុត​ខោអាវ​កីឡា​ក្រុម​ជម្រើសជាតិ​កម្ពុជា គ្រប់​ប្រភេទ​តាម​បណ្តាញ​សង្គម ដោយ​គ្មាន​ការ​អនុញ្ញាតិ ដែល​ជា​ផលិតផល​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាមួយ​ក្រុមហ៊ុន Varaman (​វរ្ម័ន​)​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​កង​រា​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​និង​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គង់ ស​ត្ថា​រិ​ន ស្នងការ​រង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ចំណុច​សណ្ឋាគារ «​សុង​តារា​» ព្រមទាំង​ដកហូត​បាន​សម្លៀក​បំពាក់​កីឡា​ជម្រើសជាតិ​កម្ពុជា ដែល​មាន​ឡូ​ហ្គោ FFC មាន​ចំនួន​២៤៩​ក​ប្លេ​រ នៅ​វេលា​ម៉ោង​៥​ល្ងាច កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​សង្ស័យ​៣​នាក់ ករណី​ក្លែងបន្លំ​ពាណិជ្ជសញ្ញា សេវា​សញ្ញា​ម៉ាក សមូហភាព ឬ​ពាណិជ្ជកម្ម សំលៀក​បំពាក់​កីឡា​របស់​ក្រុមហ៊ុន​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា ជា​ឡូ​ហ្គោ​ក្លែងក្លាយ​សញ្ញា FFC ក៏​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​សាកសួរ ហើយ​បើ​តាម​ចម្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​បោះ​ពុ​ម្ភ​ស្លាក​សញ្ញា​ឡូ​ហ្គោ FFC សំលៀក​បំពាក់​កីឡា ហើយ​បាន​លក់​ចែកចាយ​ពិតប្រាកដ​មែន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ