ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ជិះ​កង់​ជាមួយ​មិត្ត តាម​ពីក្រោយ លុះ​មិត្ត​នាង​ទៅ​អស់​ធ្វើ​សកម្មភាព​ភ្លាម

1 ឆ្នាំ មុន
  • ប៉ៃលិន

បុរស​ម្នាក់​បាន​រង​ការ​ចោទប្រកាន់​ប៉ង​រំ​លោ​.​ភ​សេពសន្ថវ​:​ទៅ​លើ​យុវតី​ម្នាក់ ខណៈ​ពេល​នាង​ជិះ​កង់​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ​តាម​ភូមិ លុះ​ជិះ​ដាច់​ប៉ែក​ពី​គេ ក៏​ជួបនឹង​មួយ​នឹង​ជនសង្ស័យ​ជា​អ្នក​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​ការ​ចោទប្រកាន់​ប៉ង​រំ​លោ​.​ភ​សេពសន្ថវ​:​ទៅ​លើ​យុវតី​ម្នាក់ ខណៈ​ពេល​នាង​ជិះ​កង់​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ​តាម​ភូមិ លុះ​ជិះ​ដាច់​ប៉ែក​ពី​គេ ក៏​ជួបនឹង​មួយ​នឹង​ជនសង្ស័យ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា ស្រាប់តែ​ជន​នោះ​ចាប់​ឱប​បម្រុង​ប៉ង​រំ​លោ​.​ភ តែ​ត្រូវ​នាង​រើ​បំរាស់​រួច ក៏​រត់​ទៅ​ឱ្យ​អ្នក​ភូមិ​ជួយ​។ ក្រោយមក​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ យុវតី​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស ចំណែក​ជនសង្ស័យ​មានឈ្មោះ យឹ​ង សុខដូង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​)​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ យុវតី​រង​គ្រោះ បាន​ជិះ​កង់​ដើរ​លេង​ជាមួយនឹង​មិត្ដភក្ដិ​នៅ​តាម​ដងផ្លូវ ដែល​មានព្រៃ​ល្បោះ​តូច​ៗ លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជួប​ជាមួយនឹង​ជនសង្ស័យ​ខាងលើ ដែល​កំពុង​តែ​ដើរ​ម្នាក់ឯង​។

ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​ដំណើរ​តាម​ពីក្រោយ​យុវតី​រង​គ្រោះ​ខាងលើ ខណៈ​ពេល​ដែល​មិត្តភក្តិ​យុវតី​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​មុន ហើយ​នៅ​សល់​តែ​នាង​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​ហៅ​នាង​សួរនាំ​ចុះឡើង​ៗ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​មក​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ខាងលើ ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​ឱប​យុវតី​រង​គ្រោះ​ពីក្រោយ​បម្រុង​ធ្វើ​សកម្មភាព ដោយ​ឃើញ​បែប​នេះ នាង​ក៏​បាន​រើ​បំរាស់ និងរ​ត់ទៅ​រក​ឲ្យ​អ្នក​ជិតខាង​ជួយ ចំណែកឯ​ជនសង្ស័យ​វិញ ក៏​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ ។ ពេល​នោះ នាង​ក៏​បាន​ទៅ​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ដឹង​រឿង ដើម្បី​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ រហូត​មក​ដល់​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ទើប​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​បញ្ជូន​ជនសង្ស័យ​មក​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ