ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិឌី ធារិកា ប្រាប់ពីមូលហេតុខ្លះៗធ្វើឲ្យឪពុកម្តាយនាងបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​អោយ​ឪពុក​ម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាត់បង់​ជីវិត បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​បាន​សម្តែង​ការ​ស្លុ.តចិត្ត​យ៉ាង​ខ្លាំង ។ រហូត​មក​ទល់​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​អោយ​ឪពុក​ម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាត់បង់​ជីវិត បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​បាន​សម្តែង​ការ​ស្លុ.តចិត្ត​យ៉ាង​ខ្លាំង ។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ហេតុការណ៍​ទេ​ថា រថយន្ត​ដែល​បើកបរ​ដោយ​ឪពុក​របស់​សុវត្ថិ​ឌី ធា​រិ​កា មាន​មូលហេតុ​អ្វី​ដែល​បណ្តាល​អោយ​ក្រឡាប់​ធ្លា.ក់​ចូល​ប្រឡាយ​បែប​នេះ ។

យ៉ាងណា សុវត្ថិ​ឌី ធា​រិ​កា បាន​រៀបរាប់​ខ្លះ​ជុំវិញ​ដែល​ធ្វើ​អោយ​ឪពុក​ម្តាយ​របស់​នាង​ត្រូវ​ស្លា​.​ប់ ចំណែក​ប្អូន និង​ជីដូន របស់​នាង​បាន​រួច​ពី​សេចក្តី​ស្លា​.​ប់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ ។

យោង​តាម​ឃ្លី​ប​វី​ដេ​អូ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​តារា​សម្តែង នាង ដួង ម៉ា​និ​ច នោះ សុវត្ថិ​ឌី ធា​រិ​កា បាន​រៀបរាប់​ប្រាប់​នាង និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា​ថា នាង​ស្ទើរ​មិន​គួរ​ជឿ​ត្រឹម​រយៈពេល​៥​នាទី​នាង​ត្រូវ​បាន​បាត់បង់​ឪពុក​ម្តាយ​បែប​នេះ​ឡើយ ។

នាង​បញ្ជាក់​ថា តាម​ពិត ប្រសិនបើ​ឪពុក​ម្តាយ​របស់​នាង​មិន​មាន​ជំងឺ​ប្រចាំ​កាយ​ទេ​នោះ ទំនងជា​អ្នក​ទាំង​ពីរ​អាច​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់​បាន ។

នាង​ថា ឪពុក​នាង​មាន​ជំងឺលើសឈាម ចំណែក​ម្តាយ​មាន​ជំងឺ​បេះដូង ហេតុនេះ​ក្រោយ​ជួប​ហេតុការណ៍​ដ៏​រន្ធ.ត់​នេះ ពួក​គាត់​អាច​សន្ល.ប់ ហើយ ប្រសិនបើ​មិន​អ​ញ្ចឹ​ង​ទេ ពួក​គាត់​អាច​ក្រោក​ចេញពី​ឡាន​ដែល​ក្រឡាប់​ធ្លា.ក់ទឹក​នោះ ។

នាង​បន្ថែម​ថា ពេល​នោះ​នាង​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ឪពុក​ម្តាយ​ដោយ​ការ​ផ្លំ​ខ្យល់​តាម​មាត់ តែ​មិន​អាច​ទៅ​រួច ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​មក​ដល់​ក៏​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់ ។

សុវត្ថិ​ឌី ធា​រិ​កា បាន​លើក​ឡើង​បន្ថែម​ថា តាម​ពិត​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ឪពុក​ម្តាយ​របស់​នាង​បាន​ផុតដង្ហើម មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​មក​ម្ល៉េះ ។

យ៉ាងណា​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​អោយ​បាន​ច្បាស់​នៅឡើយ​ទេ​ថា ក្នុង​ហេតុការណ៍​នោះ សុវត្ថិ​ឌី ធា​រិ​កា បាន​ជិះ​រថយន្ត​ជាមួយ​ឪពុក​ម្តាយ​នាង ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​តារា​រូប​នេះ​មិន​មាន​រួម​ដំណើរ​ជាមួយ​ឡាន​ក្រុម​គ្រួសារ​នាង​ឡើយ ។

នាង​បញ្ជាក់​ថា ក្រោយ​បញ្ចប់​បេស​កម្ម​នៅ​ខេត្តព្រះវិហារ​នាង​ជាមួយនឹង​ក្រុម​គ្រួ​សារបាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​រថយន្ត​ពីរ​តំណាលគ្នា ប៉ុន្តែ​រថយន្ត​របស់​នាង​បាន​ឈាង​ចូល​ចាក់​សាំង​តាម​ផ្លូវ ប្រមាណ​៥​នាទី​ប៉ុណ្ណោះ​ក៏​បន្ត​ធ្វើ​ដំណើរ​វិញ ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ក៏​ឃើញ​រថយន្ត​ឪពុក​ម្តាយ​របស់​នាង​ជួប​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ​តែ​ម្តង ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ហេតុការណ៍​បាន​កើតឡើង​ស.ព​ឪពុក​ម្តាយ​របស់​សុវត្ថិ​ឌី ធា​រិ​កា ក៏​ត្រូវ​បាន​ដឹក​មក​ធ្វើបុណ្យ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នោះ ក្រោម​ការ​ចូលរួម​ពី​សាច់ញាតិ និង​អ្នកសិល្បៈ​យ៉ាងច្រើន​កុះករ ។

តាម​គម្រោង​ស.ព​ឪពុក​ម្តាយ​របស់​នាង​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ខណៈ​ពេល​កម្មវិធី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ