ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បា.ញ់​មី​ស៊ី​ល​សំដៅ​ក្រុង​ឡា​ម៉ិ​ក

7 ឆ្នាំ មុន

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្នុង​សង្គ្រាមស៊ីវិល​យេ​ម៉ែ​ន ប្រកាស​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​២៧ តុលា​បាន​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់​សំដៅ​ក្រុង​ឡា​ម៉ិ​ក នា​ភាគ​ខាងលិច​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្នុង​សង្គ្រាមស៊ីវិល​យេ​ម៉ែ​ន ប្រកាស​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​២៧ តុលា​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់​សំដៅ​ក្រុង​ឡា​ម៉ិ​ក នា​ភាគ​ខាងលិច​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុមចម្រុះ​នោះ​បញ្ជាក់​ថា កងកម្លាំង​ចម្រុះ​បាន​កម្ទេច​មី​ស៊ី​ល​១​គ្រាប់​នៅ​កន្លែង​មួយ​ចម្ងាយ​៦៥​គ​.​ម ពី​ទីក្រុង​សក្ការបូជា​របស់​អ៊ិ​ស្លា​ម​នោះ​ដោយ​ពុំ​បណ្តាល​ឱ្យ​មានការ​ខូចខាត​ឡើយ រួច​បាន​តបត​វិញ​ដោយ​វាយប្រហារ​លើ​ទីតាំង​បាញ់​មី​ស៊ី​ល​នោះ ។

ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​អះអាង​ពី​ការ​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​១​គ្រាប់​សំដៅលើ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ ការ​អះអាង​នោះ​ធ្វើ​ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ តុលា ។ ពួក​ហ៊ូ​ធី បញ្ជាក់​ថា មី​ស៊ី​ល​នោះ​បាញ់​សំដៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ  ROI-ABDELAZIZ ក្រុង DJEDDAH ជា​ព្រ​លាន​យន្តហោះ​ធំ​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ទេ ។

ពួក​ឧទ្ទាម​ហ៊ូ​ធី ត្រួតត្រា​ផ្នែក​១​យ៉ាង​ធំ​នៃ​ភាគ​ខាងជើង​យេ​ម៉ែ​ន ហើយ​ពិសេស​បំផុត​រដ្ឋធានី​សា​ណា​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ៕