ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​ទី​១ ! ហៅ​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា ជំហានទី២នឹង​…

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ លោក ហោ ជិត​វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា អាជ្ញាធរ​បាន​ដាក់​វិធានការ​ជំហាន​ទី​១ …

ខេត្តឧត្តរមានជ័យ ៖ លោក ហោ ជិត​វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា អាជ្ញាធរ​បាន​ដាក់​វិធានការ​ជំហាន​ទី​១ ដល់​កម្លាំងប្រដាប់អាវុធ​ក្រោម​រដ្ឋបាល​ស្រុក កោះហៅ​ដល់​អ្នក​ដែល​បើក​ឱ្យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​អប់រំ​ព្រមាន​ជា​លើក​ទី​១ បើ​ពុំនោះ​ទេ​អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​សារាចរ​ណែនាំ​របស់​សម្តេច​ក្រឡាហោម​ក្រសួងមហាផ្ទៃ ។

លោក​អភិបាលស្រុក​ក៏​បាន​បន្ត​ថា វិធានការ​ទៅ​លើ​ល្បែងស៊ីសង អាជ្ញាធរ​នៅ​មានការ​យោគយល់​ទៅ​លើ​ប្រជាពលរដ្ឋ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា លោក​ក៏​បាន​ជម្រុញ​ដល់​សមត្ថកិច្ច​ជំនាញ និង​ក្រុមការងារ​ថ្នាក់​ស្រុក ធ្វើការ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​បើក​លក់​ល្បែង​ឆ្នោត​កន្ទុយលេខ​នៅ​ក្នុង​ផ្សារ​ទីរួមស្រុក នៅ​តាម​ភូមិ​-​ឃុំ​ដាច់​ស្រយាល និង​កន្លែង​ផ្សេង​ៗ​ទៀត ដូច​ជា​ល្បែង​ខ្លា​ឃ្លោក អាប៉ោង បៀរ ភ្នាល់​បាល់​ជាដើម ដោយ​ក្រុមការងារ​គ្រាន់តែ​អប់រំ​ដល់​ពួក​គាត់​ជាបឋម​សិន ។

លោក ហោ ជិន វី​រៈ​យុទ្ធ បាន​បញ្ជាក់​ថា នៅ​ជំហាន​ទី​២ ក្នុង​ករណី​ដែល​មិន​បញ្ឈប់​ការ​បើក​លេងល្បែង​ស៊ីសង​ទេ​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ ដោយ​មិន​អាច​យោគ​ប​ល់​បាន​ទេ ។ ដោយឡែក​បញ្ហា​មួយទៀត ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ទប់ស្កាត់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​កាស៊ីណូ​នៅ​ជាប់មាត់​ច្រក​អន្តរជាតិ​ជាំ ហើយ​អាជ្ញាធរ​ក៏​កំពុង​តែ​ស្នើ​សុំ​ទៅ​ថ្នាក់លើ​ដើម្បី​ដាក់​វិធានការ​ទប់ស្កាត់ ហើយ​កន្លង​មក​គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​បាន​ចាញ់​កាស៊ីណូ មាន​អ្នកខ្លះ​បាន​លក់​អស់ទ្រព្យ​សម្បត្តិ ដីស្រែ​ចម្ការ និង​ផ្ទះសំបែង​ក៏​មាន ព្រោះ​បើ​យោង​តាម​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ជាប់​ព្រំដែន​បាន​ទេ ។

ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សប្បាយចិត្ត​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ស្រុក បើ​ទោះបីជា​មាន​ពលរដ្ឋ​ខ្លះ​ដែល​លួច​បើក​លេងល្បែង​ស៊ីសង​ក្តី ក៏​ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​កោះហៅ​ពលរដ្ឋ​ទាំងនោះ​មក​អនុវត្ត​ចាត់វិធានការ​អប់រំ ជា​ជំហាន​ដំបូង​មិន​មានការ​ឃាត់ខ្លួន​ទេ ហាក់ដូចជា​ផ្តល់​ឱកាស​ដល់​គាត់​កែប្រែ​មុខរបរ​ខុសច្បាប់​ចេញ ។ ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ក្តី​សង្ឃឹមថា វិធានការ​ក្តៅ​គគុក​នេះ​នឹង​អាច​ទប់ស្កាត់​ល្បែងស៊ីសង​បាន ៕