ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្វាមីភរិយា​3​គូ​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទី​ក្រុងប៉ារីស

7 ឆ្នាំ មុន

រាជធានី​ភ្មំ​ពេញ ៖ ស្រា​បៀរ Heineken មាន​គុណភាព​លំដាប់​អន្ដរជាតិ​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក បាន​ប្រកាស​ឈ្មោះ​គូ​ស្វាមីភរិយា​ចំនួន​៣​គូ​មានសំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​កាន់

រាជធានី​ភ្មំ​ពេញ ៖  ស្រា​បៀរ Heineken មាន​គុណភាព​លំដាប់​អន្ដរជាតិ​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក បាន​ប្រកាស​ឈ្មោះ​គូ​ស្វាមីភរិយា​ចំនួន​៣​គូ​មានសំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​កាន់​ទី​ក្រុងប៉ារីស​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Heineken ។ ពិធី​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៦ ក្នុង​បរិវេណ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​(CBL) ។

គូ​ស្វាមីភរិយា​ចំនួន​៣​គូ ដែល​ឈ្នះ​រង្វាន់​ត្រូវ​បាន​ជ្រើសរើស​ក្នុងអំឡុងពេល​ចាប់ឆ្នោត​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Super Sunday Concert​របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​ទី​១៦ តុលា ដោយ​មានការ​ចូលរួម​ចាប់ឆ្នោត​ពី​ពិធីករ និង​តារាចម្រៀង​ល្បី​លោក ប៊ុត សីហា ។

គូ​ស្វាមីភរិយា​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ Heineken ទាំង​៣​គូ​មាន​៖១-​លោក សែ​ម វុ​ទ្ធី និង​អ្នកស្រី តុ​ន សុ​គ​ន្ធា​, ២-​លោក​ហេង ស៊ី​ថា និង​អ្នកស្រី ជា គ​ន្ធា​រី​, ៣-​លោក លី លី​ហេង និង​អ្នកស្រី ឆ​ន គី​ម​ញន បាន​មក​ទទួល​រង្វាន់​ជា​ផ្លូវការ​ពី​លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន CBL គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​កាន់​ទី​ក្រុងប៉ារីស ប្រទេស​បារាំង រួម​មាន​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត និង​ការ​រៀបចំ​មគ្គុទ្ទេសក៍​ទេសចរណ៍​ពិសេស​សម្រាប់​នាំ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​បំផុត​ទាំងអស់​ប្រចាំ​ទីក្រុង​នេះ ។

លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន CBL បានឱ្យ​ដឹង​ថា ក្រុមហ៊ុនស្រា​បៀរ Heineken បាន​រៀបចំ​កម្មវិធី​ប្រ​មូ​៉​សិន​ពិសេស​សម្រាប់​គូ​ភរិយា​ស្វាមី​ដែល​រៀប​អាពាហ៍ពិពាហ៍ ដោយ Heineken ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទី​ក្រុងប៉ារីស​នៃ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ​២០១៧ ស្រា​បៀរ Heineken ក៏​មាន​រៀបចំ​កម្មវិធី​ពិសេស​បន្ត​សម្រាប់​គូ​ភរិយា​ស្វាមី​ដែល​មាន​គម្រោង​នឹង​រៀប​ការ​អាច​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​សហរដ្ឋអាមេរិក ដែល​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​ដែល​មនុស្ស​ភាគច្រើន​ប្រាថ្នា​ចង់ទៅ​ទស្សនា ។

កម្មវិធី​ពិសេស​នេះ គឺ​បើកចំហ​ចំពោះ​អ្នក​ដែល​មាន​គម្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេង​ៗ ។ ទិញ​ស្រា​បៀរ Heineken ចាប់ពី​២០​កេស​សម្រាប់​ប្រារព្ធ​ពិធី​របស់​ខ្លូ​ន​នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ​ដ៏​ស្រស់​ស្អាត និង​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​ទៀត ។