ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​ត្រាំ​ធ្លាក់​ផ្លូវ

7 ឆ្នាំ មុន

ក្រុម​ឃោសនា​របស់​ពួក​សាធារណរដ្ឋ​រាយការណ៍​ថា យន្តហោះ​១​គ្រឿង​ដែល​ដឹក​បេក្ខជន​អនុ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក​លោក MIKE PENCE បាន​ធ្លាក់​ពី​ផ្លូវ​ពេល​ចុះ​នៅ​ព្រ​លាន​យន្តហោះ

ក្រុម​ឃោសនា​របស់​ពួក​សាធារណរដ្ឋ​រាយការណ៍​ថា យន្តហោះ​១​គ្រឿង​ដែល​ដឹក​បេក្ខជន​អនុ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក​លោក MIKE PENCE បាន​ធ្លាក់​ពី​ផ្លូវ​ពេល​ចុះ​នៅ​ព្រ​លាន​យន្តហោះ LAQUARDIA ក្រុង​ញូ​វ​យ៉​ក តែ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​លោក MIKE PENCE នៅ​ខាងក្រៅ​យន្តហោះ ក្រោម​ដំណក់ភ្លៀង​ដោយ​និយាយ​ជាមួយ​ប៉ូលិស​និង​បណ្តា​អ្នក​ទទួលខុសត្រូវ ។

ក្រុម​យុទ្ធនាការ​ឃោសនា​នោះ​បញ្ជាក់​ថា លោក​ដូ​ណា​ល់​ត្រាំ បាន​ទូរស័ព្ទ​ទៅ​កាន់​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​សួរ​ពី​ព័ត៌មាន​នោះ ។ លោក​STEPHANIE GRISHAM អ្នកនាំពាក្យ​របស់​លោក​ត្រាំ​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា​លោក​ត្រាំ​រីករាយ​ពេល​ដឹង​ថា មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​សុខ​សប្បាយ ។

មនុស្ស​ប្រមាណ​ជា​៣០​នាក់ ជិះ​ក្នុង​យន្តហោះ​នោះ​ដែល​ចាក​ចេញពី​ទីក្រុង FORT DODGE រដ្ឋ​អៃ​យ៉ូ​វ៉ា ជា​កន្លែង​ដែល​លោក MIKE PENCE ចូលរួម​ក្នុង​មី​ទ្ទីង​មួយ​រួម​ជាមួយ​ភរិយា​និង​កូនស្រី​របស់​លោក ៕