ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ចំណុច​ដែល​លោក DUTERTE ថ្លែង​នៅ​ជប៉ុន​ស្រប​តាម​កុងស៊ុល​នៅ​ចិន

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៧ តុលា​ថា​ចំណុច​ទាំងឡាយ​ដែល​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE លើក​ឡើង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៧ តុលា​ថា​ចំណុច​ទាំងឡាយ​ដែល​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE លើក​ឡើង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​គឺ​សម​ស្រប​ទៅ​នឹង​បណ្តា​កុង​សង់​ស៊ុ​ល​ដែល​លោក​សម្រេច​បានជា​មួយ​បណ្តា​មេដឹកនាំ​ចិន ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​កាលពី​ស​ប្តា​ហ៍​មុន ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​លូ​កាង ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​មួយ​ដែល​ទាក់ទិន​នឹង​ព័ត៌មាន​របស់​បណ្តាសារ​ព័ត៌មាន​ដែល​ថា​ជប៉ុន​និង​ហ្វ៊ី​លី​ពី​ន​សម្រេច​បាន​កិច្ចព្រមព្រៀង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក DUTERTE ពី​ការ​គោរព​សេចក្តីសម្រេច​ចិត្ត​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ពី​រឿង​សមុទ្រ​ចិន​ខាងត្បូង ។

លោក​លូ​កាង គូសបញ្ជាក់​ថា​ចិន​និង​ហ្វ៊ី​លី​ពី​ន​សម្រេច​បាន​កុង​សង់​ស៊ុ​ល​មួយ​ពេល​លោក  DUTERTE មក​កាន់​ចិន​និង​ថា​ភាគី​ទាំង​២​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​ហើយ​ចាត់​ទុក​មួយ​ឡែក​បណ្តា​ទំនាស់ ហើយ​ធ្វើ​ឱ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​គឺ​ការ​ចរចា​និង​ការពិគ្រោះ​ពិភាក្សា​គ្នា​ទ្វេភាគី ។ លោក​បន្ត​ថា កុង​សង់​ស៊ុ​ល​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​សេចក្តី​ប្រកាស​ជា​សាធារណៈ ក្រោយ​ការ​ជួប​គ្នា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ។ ប្រសិនបើ​ប្រទេស​មួយ​ចំនួន​នៅ​រក្សា​ការ​ស្រមៃ​ពុំ​សូវ​ប្រាកដនិយម គួរ​បោះបង់​ចោលការ​ស្រមៃ​ទាំងនោះ​ឱ្យ​បាន​ឆាប់​ទៅ ។

ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​DUTERTE កាលពី​ថ្ងៃ​ទី​២៦ តុលា នៅ​ក្រុង​តូ​ក្យូ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ អះអាង​ថា ជប៉ុន​ចង់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ហ្វ៊ី​លី​ពី​ន​ហើយ​ត្រៀម​ជួយ​ទ្រទ្រង់​ប្រទេស​នោះ​ក្នុង​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច ។ លោក​អា​បេ​ប្រកាស​ពី​ការ​ផ្តល់​ឱ្យ​ហ្វ៊ី​លី​ពី​ន​នូវ​នាវា​ល្បាត​ធំ​២​គ្រឿង ដើម្បី​កែ​លម្អ​សមត្ថភាព​ការពារ​សមុទ្រ​ក្រៅពី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​បណ្តា​មូលដ្ឋាន​ហ្វ៊ី​លី​ពី​ន​ដែល​ពុំ​សូវ​មានការ​អភិវឌ្ឍន៍ ៕