ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​នៅមិនទាន់​បើក​ឱ្យ​​​ចេញ-ចូល​បាន​​ទេ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​នៅ​មិនទាន់​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ចេញ-ចូល​នៅ​ឡើយ​​ទេ តែអនុញ្ញាតឱ្យ​ចេញ.ចូលសម្រាប់​រថយន្ត​ដឹកទំ​និញ​ ដែលភាគច្រើន​ជារ​ថ​យន្តរបស់​ខាង​ភាគី​​ថៃ ក្នុងមួយ១ថ្ងៃៗ​មិន​ជាង១០គ្រឿងទេ គិតត្រឹម​​ថ្ងៃទី១៧ ​ឧសភា ឆ្នាំ២០២២ នៅ​ស្រុក​ម៉ាឡៃ…

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​នៅ​មិនទាន់​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ចេញ-ចូល​នៅ​ឡើយ​​ទេ តែអនុញ្ញាតឱ្យ​ចេញ.ចូលសម្រាប់​រថយន្ត​ដឹកទំ​និញ​ ដែលភាគច្រើន​ជារ​ថ​យន្តរបស់​ខាង​ភាគី​​ថៃ ក្នុងមួយ១ថ្ងៃៗ​មិន​ជាង១០គ្រឿងទេ គិតត្រឹម​​ថ្ងៃទី១៧ ​ឧសភា ឆ្នាំ២០២២ នៅ​ស្រុក​ម៉ា
ឡៃ ​។

លោក ស សំណាង ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​បា​នបា្រប់​ថា​​ ​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​ ស្រុក​ម៉ាឡៃ គឺ​ភាគី​ថៃ​មិនទាន់​អនុញ្ញា​ត​អោយ​ពលរដ្ឋ​ចេញ-ចូល​នៅឡើយ​ទេ​អោយ​តែរ​ថ​យន្ត​ដឹកទំនិញ​ចេញ-ចូល​ទំនិញ​កម្ពុជា​ចេញទៅ​ថៃ​ មាន​អេតចាយ ។ រី​ឯ​ទំនិញ​ថៃ​ដែល​នាំចូល​មក​កម្ពុជា​វិញ​ មាន​គ្រឿងសំណង់​និង​គ្រឿង​បរិភោគ ​ជា​អីវ៉ាន់​ចាប់ហួយ ក្នុង១ថ្ងៃមាន​​ប្រមាណ​​១០ឡាន ​។

លោក​បាន​បញ្ជាក់​ថា​ ​ដោយឡែក​ ពលរដ្ឋ​ខាង​ភាគី​ថៃ​ ដូចជា​មិនទាន់​អនុញ្ញាត​អោយ​ចេញ-ចូល​​ទេ​គឺ​មានតែ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា​វិញ​ ​​ត្រូវ​បាន​ក្រុមការងារ​ទទួល​ពលករ​ខ្មែរ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព ​និង​មាន​ឯកសារ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩បាន​ត្រឹមត្រូវ​ ។

លោក ស សំណាង បាន​បញ្ជាក់​ទៀតថា​ ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ​ ស្រុក​ម៉ាឡៃ ​គឺ​ឈម​ភាគី​ថៃ​ច្រក​​ណង​ព្រឺ ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រៈ​កែ​វ ហើយ​ច្រក​នេះ ​ត្រូវ​បាន​ភាគី​ថៃ​មិន​អោយ​ពលរដ្ឋ​ចេញ-ចូល​ ដោយ​ការពារ​ការ​រីក​រាលដាល​នៃ​គូ​វីដ-១៩ ។

ហើយ​រហូត​ពេលនេះ ​ភាគី​ថៃ​មិនទាន់​អ​នុញ្ញា​តអោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចេញ-ចូល​នៅឡើយ​ដោយ​អនុញ្ញាត តែរ​ថ​យន្ត​ដឹកទំនិញ​ចេញ-ចូល​តែប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ