ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

#KFCAlwaysOriginal បិទ​យុទ្ធនាការ​ជាមួយនឹង​សារ​អភិរក្ស​វប្បធម៌​ខ្មែរ

7 ឆ្នាំ មុន

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ ៖ ការ​សាទរ​ដល់​វប្បធម៌​កម្ពុជា បាន​ក្លាយជា​ទស្សនីយភាព​សំខាន់​សម្រាប់​អ្នកចូលរួម​ទាំងអស់​ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​រួម​មានការ​ប្រកួត​វី​ដេ​អូ នៃ​យុទ្ធនាការ #KFCAlwaysOriginal ។

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ ៖ ការ​សាទរ​ដល់​វប្បធម៌​កម្ពុជា បាន​ក្លាយជា​ទស្សនីយភាព​សំខាន់​សម្រាប់​អ្នកចូលរួម​ទាំងអស់​ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​រួម​មានការ​ប្រកួត​វី​ដេ​អូ នៃ​យុទ្ធនាការ #KFCAlwaysOriginal ។

បេក្ខជន​ទាំង​៤០​រូប​ដែល​បាន​ចូលរួម​ប្រកួត បាន​បង្ហាញ​ពី​ប្រធានបទ​ផ្សេង​ៗ​គ្នា​ចាប់ពី​អាហារ​ខ្មែរ សិល្បៈ ម៉ូ​ដ​សម្លៀក​បំពាក់​ខ្មែរ តន្ត្រី និង​ឧបករណ៍​តន្ត្រី​ខ្មែរ ពិធីបុណ្យ​ខ្មែរ ។​ល​។ មាន​បេក្ខជន​មាន​ទេព​កោសល្យ​មួយ​ចំនួន បាន​ដាក់​ស្នាដៃ​ចម្រៀង​និពន្ធ​ដោយ​ខ្លួនឯង និង​កំណាព្យ​ថ្មី​ៗ ដើម្បី​ចូលរួម​ប្រកួត​ផង​ដែរ​។

គ្រប់​ស្នាដៃ​វី​ដេ​អូ​នេះ សុទ្ធតែ​បង្កប់​សារ​អប់រំ​ដល់​ការ​អភិរក្ស​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យ៉ាង​ពិតប្រាកដ​។

វី​ដេ​អូ​ជ័យ​លា​ភី​ដែល​មាន​ចំណងជើង​ថា «​ខ្ញុំ​ស្រឡាញ់​ភាសា​ខ្មែរ​» ជា​ស្នាដៃ​របស់ ហ៊​ត់ ថុ​នា បាន​បង្ហាញ​អំពី​តម្លៃ​ភាសា​ខ្មែរ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ដ៏​សំខាន់​បំផុត​មួយ​។ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ ដ៏​ទាក់ទាញ​នេះ ហ៊​ត់ ថុ​នា បាន​ទាញ​ចំណាប់អារម្មណ៍​អ្នក​ទស្សនា​ជុំវិញ​បញ្ហា​ដែល​យុវជន ខ្មែរ​បោះបង់​លែង​ប្រើ​អក្សរ​ខ្មែរ ដើម្បី​ភាព​ងាយស្រួល​របស់​ពួក​គេ ដោយ​អនុវត្ត «​ខ្មែរ​រ៉ូ​ម៉ាំង​នី​យ​កម្ម​» (​ដោយ​ប្រើ​តួអក្សរ​អង់គ្លេស​កត់​សូរ​ខ្មែរ​) នៅ​ក្នុង​បណ្ដាញ​សង្គម និង​កម្មវិធី​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​។ ការ​លើក​ឡើង​នេះ បាន​បង្ហាញ​ថា ប្រសិនបើ​យុវជន​បច្ចុប្បន្ន មិន​ព្យាយាម​រក្សា ឬ​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ទេ នោះ​គេ​នឹង​មិន​អាច​រក្សា​ភាសាជាតិ​ឲ្យ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ឡើយ ហើយ​អត្តសញ្ញាណ​ខ្មែរ​ក៏​ត្រូវ​បាត់បង់​ផង​ដែរ​។

គណៈវិនិច្ឆ័យ​ដែល​មាន​សមាសភាព​ពី KFC និង​ក្រុមហ៊ុន Hybrid Advertising បាន​សម្រេច​ជា​ឯកច្ឆន្ទ ក្នុង​ការ​ជ្រើសរើស​វី​ដេ​អូ​មួយ​នេះ​ជា​វី​ដេ​អូ​ជ័យ​លា​ភី ដោយ​ផ្ដល់​ព​ន្ទុ​ខ្ពស់​ជាងគេ​ទាំង​សាច់​រឿង និង​គុណភាព​វី​ដេ​អូ​។

លោក Y.B Cheah នាយក​គ្រប់គ្រង​ទូទៅ​របស់ KFC ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា «​វី​ដេ​អូ​របស់ ហ៊​ត់ ថុ​នា ជា​ស្នាដៃ​ដែល​ល្អ​ជាងគេ​ក្នុង​ចំណោម​ស្នាដៃ​ដែល​បង្ហាញ​អំពី​មរតក​ដើម​របស់​កម្ពុជា និង​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ​តំណាង​ឲ្យ​ជំនឿ​ចិត្ត​របស់ KFC ដែល​តែងតែ​បង្ហាញ​ពី​ភាព​ពិត និង​លើកទឹកចិត្ត ក៏​ដូច​ជា​លើក​តម្លៃ​មនុស្ស​យើង​ម្នាក់​ៗ ព្រមទាំង​ទទួលស្គាល់​អំពី​ជំនាញ​ផ្សេង​ៗ​គ្នា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ថែម​ទៀត​ផង​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចែករំលែក​ភាព​ច្នៃប្រឌិត និង​ពេលវេលា ដើម្បី​ធ្វើ​ឲ្យ​គំនិត​របស់​ខ្លួន​លេច​ជា​រូបរាង​ឡើង​។ សរុប​ជា​រួម​ស្នាដៃ​ទាំងអស់​សុទ្ធតែ​មាន​ខ្លឹមសារ​អប់រំ​ល្អ ដើម្បី​បង្ហាញ​ពី​ការ​អភិរក្ស​វប្បធម៌​ខ្មែរ ហើយ​យើង​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​រំលេច​បង្ហាញ​ពី​ស្មារតី​អត្តសញ្ញាណ​ជាតិ​នេះ​ឡើង​សម្រាប់​យុវជន​យើង​»​។

ម្ចាស់​ជ័យ​លា​ភី ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​ព្រឹត្តិការណ៍ ប្រកាស​លទ្ធផល និង​បិទ​យុទ្ធនាការ #KFCAlwaysOriginal  នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ នៅ Lively Plaza ផ្សារ​ទំនើប​អីុអន ដោយ​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ 20.000 នាក់​។

បញ្ជី​ឈ្មោះ​ម្ចាស់​ជ័យ​លា​ភី

កម្មវិធី​ប្រកាស​លទ្ធផល និង​បិទ​យុទ្ធនាការ #KFCAlwaysOriginal  មានការ​ចូលរួម​សំដែង​ពី​តារាចម្រៀង ក្មេង​ខ្មែរ អ្នក​នាង​រុន ស៊ី​រ៉ា លោក​ដួង សុខ គា និង កញ្ញា សារី​តា ដែល​ជា​ពិធីករ និង​ពិធី​ការិនី​។ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា ហ្គេ​ម​បង្វិល​កង​យក​រង្វាន់ និង​ការ​ចាប់ឆ្នោត​យក​កាដូ​ពិសេស «​ពិសា​អាហារ KFC មួយ​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​» ចំនួន​៥​រង្វាន់​។

ជា​យុទ្ធនាការ​មួយ​ធ្វើ​ឡើង​ដើម្បី​លើ​កម្ពស់​មុខម្ហូប​ដ៏​ល្បី​របស់ KFC ជា​មុខម្ហូប​រសជាតិ​ដើម  ដែល​មានគុណ​តម្លៃ​ស្រប​ទៅ​នឹង​វប្បធម៌​ខ្មែរ​៕