ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​ជួល​នៅ​ភូមិ​ទ្វី​ខាងជើង ឃាត់ខ្លួន​បាន​៧​នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ នគរបាល​ក្រុង​កំពត​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​ចុះ​បង្ក្រាប​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ …

ខេត្តកំពត ៖ នគរបាល​ក្រុង​កំពត​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​ចុះ​បង្ក្រាប​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៧​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន ។

សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​៧​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ អ៊ួ​ន ប្រុស​មឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​, ២-​ឈ្នោះ លី ហ្វើ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឺ​ក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​អ្នក​ជួញដូរ​, ៣-​ឈ្មោះ លឹ​ម សំណាង ហៅ​ស្វិត អាយុ​២២​ឆ្នាំ នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ជា​អ្នក​ជួញដូរ​, ៤-​ឈ្មោះ ជា វ៉ា​ន់​នេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឺ​ក​ឈូ​, ៥-​ឈ្មោះ លី ស៊ី​ម៉ី ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​, ៦-​ឈ្មោះ ឈុ​ន ដា​នី ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឫស្សី​កែវ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង ៧-​ឈ្មោះ ភូ ស្រី​ម៉ា​ន់ ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​អូ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច​ស្រុក​កំពង់ត្រាច ។

សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ឧប្បករណ៍​កែ​ច្នៃ​សម្រាប់​ជក់​២​កំ​ផ្លេ ថ្នាំ​ញៀន​៥​កញ្ចប់​តូច ៕