ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​កំពុង​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ខណៈ​កំពុង​ព្យាយាម​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្គម​ថ្មី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ …

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ខណៈ​កំពុង​ព្យាយាម​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្គម​ថ្មី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​.​ក​ម៉ូតូ​នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ។

តាម​ការ​បញ្ជាក់​ពី​លោក​វរៈសេនីយ៍ត្រី ជួន សា​មឿ​ន អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​ឈ្មោះ ព្រំ សៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ថា​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា កន្លង​ទៅ​នេះ​ឋិត​ក្នុងភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ភ្លាម​ៗ​នោះ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​បាន​ដាក់​កម្លាំង​នគរបាល​តាម​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ នួន ដា បាន​ភ្លាម​ៗ ខណៈ​ជនសង្ស័យ​កំពុង​តែ​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សង្គម​ថ្មី រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​ជន​រង​គ្រោះ និង​ម៉ូតូ​របស់​ជនសង្ស័យ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ នួន ដា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

មក​ដល់​ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕