ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ល្មើស​​ចូល​ក្នុងការិយាល័យ​បោះឆ្នោត និងរាប់​សន្លឹកឆ្នោត ត្រូវផាកពិន័យ ៥លានរៀល ទៅ ២០លានរៀល​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀប​រៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ…

ភ្នំពេញ៖ គ.ជ.ប បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀប​រៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ ក្នុងនោះ អ្នកដែលមិនមានសិទ្ធិ ចូលក្នុងការិយាល័យ​បោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំង​បរិវេណខាង​ក្នុង​ការិយាល័យបោះឆ្នោត ត្រូវទទួលពិន័យ តាមមាត្រា ១៧១ នៃច្បាប់រៀបចំការបោះឆ្នោត​ឃុំសង្កាត់ ដោយ​ការផាកពិន័យ​ជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយពុំទាន់គិត​ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត​។

តាមសេចក្តីណែនាំ អ្នកដែលមានសិទ្ធិចូល​ក្នុងការិយាល័យ​បោះឆ្នោត រួមមាន៖ មន្ត្រីបោះឆ្នោត ដែលបានទទួលការតែងតាំងពីគ.ជ.ប ភ្នាក់ងារគណបក្ស​នយោបាយ ដែលមានបេក្ខជន​ឈរ​ឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ ដែលមានប័ណ្ណសម្គាល់​ផ្តល់ឱ្យដោយគ.ជ.ប អ្នកសារព័ត៌មាន ដែលមានប័ណ្ណ​សម្គាល់ផ្តល់​ដោយគ.ជ.ប។ ក្នុងករណី គ្មានប័ណ្ណសម្គាល់​អនុញ្ញាត អ្នកសារព័ត៌មាន​អាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីគោលបំណង​បោះឆ្នោត​តែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោត នៅការិយាល័យ​បោះឆ្នោតនោះ។ អ្នកដែល​មាន​សិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យ​បោះឆ្នោតនោះ។ ជនដែលអមដំណើរអ្នក​បោះឆ្នោត​ជាជនមានពិការភាព តាមលក្ខខណ្ឌ​ដូចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់។ ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគ.ក.ប ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

ចំណែក​អ្នកដែល​មានសិទ្ធិចូលក្នុងការិយាល័យ​រាប់សន្លឹកឆ្នោត ត្រូវបានគ.ជ.ប ប្រកាសថា មន្ត្រី​រាប់​សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពីគ.ជ.ប ភ្នាក់ងារ​គណបក្ស​នយោបាយ ដែលមាន​បញ្ជីបេក្ខជនឈរឈ្មោះ និងដែល​បានអនុញ្ញាត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលមាន​ប័ណ្ណសម្គាល់​ផ្តល់​ឱ្យ​ដោយ គ.ជ.ប និងភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេល ដែលប្រធាន គ.ក.រ ធ្វើសំណូមពរក្នុងករណីចាំបាច់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ