ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាបើក​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ឡើង​វិញ តែពលករខ្មែរ នៅតែបន្តចូលមកកម្ពុជា តាម​ច្រក​របៀង ១ថ្ងៃ ជាង ៦០នាក់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ទោះជាបើកអោយប្រជាពលរដ្ឋចេញ.ចូលតាមច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ក៏ដោយ ក៏គេឃើញមានពលករខ្មែរ នៅតែបន្តចូលមកកម្ពុជាវិញ តាមច្រករបៀង ក្នុង ១ថ្ងៃ ជាង ៦០នាក់ កាលពីថ្ងៃទី១៦…

បន្ទាយមានជ័យ៖ ទោះជាបើកអោយប្រជាពលរដ្ឋចេញ.ចូលតាមច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ក៏ដោយ ក៏គេឃើញមានពលករខ្មែរ នៅតែបន្តចូលមកកម្ពុជាវិញ តាមច្រករបៀង ក្នុង ១ថ្ងៃ ជាង ៦០នាក់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករ​ខ្មែរ​ត្រឡប់ពីថៃ ចូលមកកម្ពុជា នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់​ស្រុក​អូរជ្រៅ ដែលក្រុមការងារទទួលមានចំនួន ៦៣នាក់ (ស្រី ២៥នាក់ និង​កុមារ ១១នាក់) ក្នុង​នោះ មានអ្នក ដែលមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ដូសទី២និងទី៣។ រីឯនៅច្រកបឹង​ត្រកួន ក្នុងស្រុកថ្មពួក បានទទួលពលករខ្មែរ ៥នាក់ ( ស្រី ៤នាក់ ដោយមានកុមារី ២នាក់)។

គួររំលឹកថា កាល​ពី​ថ្ងៃ​ទី​​១ ខែ​ឧសភា​ ឆ្នាំ​២០២២ ភាគីថៃ បានបើកច្រកទ្វារឱ្យប្រជាពលរដ្ឋ​ចេញ.ចូល​តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែលឈមច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះ​កែវ ប្រទេស​ថៃ។ ការចេញចូលឆ្លងដែនតាមច្រកព្រំដែនប៉ោយប៉ែត អាជ្ញាធរសមត្ថកិច្ច តម្រូវឱ្យប្រជាពលរដ្ឋចេញ.ចូល ត្រូវប្រើប្រាស់ប៉ាស្ព័រ រឺលិខិតឆ្លងដែន (Pass Port) និងប័ណ្ណព្រំដែន (Border Pass)។

​ភាគីថៃតម្រូវអោយអ្នកប្រើប្រាស់ប៉ាស្ព័រ រឺលិខិតឆ្លងដែន(Pass Port) ត្រូវទិញ (Thailand Pass)និងកញ្ចប់ធានារ៉ាប់រងចំនួន ១ម៉ឺនដុល្លារ ក្នុងតំលៃ ៥០ដុល្លារ កញ្ចប់ធានារ៉ាប់រងចំនួន ២ម៉ឺនដុល្លារ តំលៃ ៧០ដុល្លារ ដែលមានសុពលភាពចំនួន ១ខែ ហើយអ្នកដែលប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) កាលពីមុនភាគីថៃ តម្រូវអោយស្នាក់នៅក្នុងទឹកដីថៃ រយៈពេល ១សប្តាហ៍ តែពេលនេះ ភាគីថៃតម្រូវបានស្នាក់នៅរយៈពេល ៣ថ្ងៃប៉ុណ្ណោះ​។

កម្លាំងនគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ក្រោយភាគីថៃ បើកឱ្យ​ប្រជាពលរដ្ឋ​ចេញ.ចូ​ល​រយៈ​ពេល​កន្លះ​ខែ នៅខែឧសភា ឆ្នាំ២០២២នេះ គឺភាគច្រើនប្រជាពលរដ្ឋ​ខ្មែរ ដែលចេញ.ចូលប្រទេសថៃ ដោយប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) និងប៉ាស្ព័រ រឺលិខិត​ឆ្លង​ដែន (Pass Port) មានភាគតិច​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ