ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ក្មេង​តូច​ៗ​អាច​ប្រើ Skype ជាមួយ​ជីដូន

7 ឆ្នាំ មុន

បណ្ឌិតសភា​សម្រាប់​ពេទ្យ​គាំពារ​កុមារ​អា​មេ​រិ​ក​(AAP) បាន​ចេញ​គោលនយោបាយ​គ្មាន​អេ​ក្រង់​ក្រោម​អាយុ​២​ឆ្នាំ (no screens under 2) និង​បាន​ផ្លាស់​ប្តូរ​និយម​ន័យ​នៃ​ពាក្យ​ថា ពេលវេលា​មាន​អេ​ក្រង់ (screen time)

បណ្ឌិតសភា​សម្រាប់​ពេទ្យ​គាំពារ​កុមារ​អា​មេ​រិ​ក​(AAP) បាន​ចេញ​គោលនយោបាយ​គ្មាន​អេ​ក្រង់​ក្រោម​អាយុ​២​ឆ្នាំ (no screens under 2) និង​បាន​ផ្លាស់​ប្តូរ​និយម​ន័យ​នៃ​ពាក្យ​ថា ពេលវេលា​មាន​អេ​ក្រង់ (screen time) ដែល​សំដៅលើ​ពេលវេលា​របស់​ក្មេង​ដែល​ចំណាយ​លើ​ការ​មើល​ទូ​រស​ទ្សន៍ លេង​ហ្គេ​ម​ជាដើម ។ លើស​ពី​នេះ​ទៀត AAP ក៏​បាន​បង្ហាញ​ពី​ព័​តិ​មាន​វិជ្ជមាន​ដែល​ក្មេង​អាច​មើល​បាន ។

AAP អា​មេ​រិ​កបាន​ដោះស្រាយ​ភាព​មន្ទិល​សង្ស័យ​ដល់​ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​បាន​បណ្តោយ​ឲ្យ​កូន​របស់​ខ្លួន​មើល​ទូរទស្សន៍ ឬ​លេង​វី​ដេ​អូ​ហ្គេ​ម ឬ​លេង​ទូរស័ព្ទ​របស់​ពួក​គេ។

អង្គភាព​ដ៏​លេចធ្លោ​មួយ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ ពី​ការ​ណែនាំ​ថ្មី​សម្រាប់​ក្មេង​ក្រោម​អាយុ​២​ឆ្នាំ ដោយ​បោះចោល​អនុសាសន៍​ចាស់​របស់​ខ្លួន​ថា ក្មេង​ក្រោម​អាយុ​២​ឆ្នាំ​ដាច់ខាត​មិន​ឲ្យ​មើល​អេ​ក្រង់​អ្វី​ទាំងអស់ ។

យោង​តាម​សេ​ក្តី​ណែនាំ​ថ្មី​ថា​ក្មេង​នៅ​អាយុ​១៨​ខែ​តែង OK សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​ក្មេង ។ ការ​ណែនាំ​ថ្មី​នោះ​អាច​បញ្ចប់​ការ សង្ស័យ​របស់​ឪពុក ម្តាយ​ដែល​យល់​ថា ត្រូវ​កំណត់​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ក្មេង ហើយ​ក្មេង​ដែល​មាន​វ័យ​១៨​ខែ ត្រូវ​កំណត់​ការ​ប្រើប្រាស់​កម្មវិធី​សន្ទនា​តាម​វី​ដេ​អូ​។

AAP បាន​បន្ត​ទៀត​ថា screen time ត្រូវ​កំណត់​ម៉ោង​ពេល​សម្រាប់​ក្មេង​ពី​អាយុ​២​ទៅ​៥​ឆ្នាំ  ហើយ​ឪពុក​ម្តាយ​គួរតែ​មើល​កម្មវិធី​ផ្សព្វផ្សាយ​នានា​ជាមួយ​កូន ដើម្បី​ជួយ​ពន្យល់​អ្វី​គ្រប់យ៉ាង ដែល​វា​បាន​មើលឃើញ សម្រាប់​ជា​ទុន​ក្នុង​ការ​អនុវត្ត​នៅ​ក្នុង​ពិភពលោក​ជាក់ស្តែង ។

AAP បាន​ស្នើរ​ឲ្យ​គ្រួសារ​ទាំងអស់​បង្កើត​ផែនការ​ក្នុង​ការ​មើល​ទូរទស្សន៍ ឬ​ការ​ផ្សព្វផ្សាយ​នានា ដើម្បី​អាច​ឲ្យ​យើង​ដឹង​ច្បាស់​ថា អ្វី​ត្រូវ​មើល និង​អ្វី​ត្រូវ​ប្រើប្រាស់ ហើយ​អាច​ឲ្យ​យើង​បែងចែក​ពេល​វា​ច្បាស់​ថា ពេល​ណា​យើង​នៅ​មុខ​ទូរទស្សន៍ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​ពេល​ណា​យើង​ធ្វើ​អ្វី​ផ្សេង ។

លោក Jenny Radesky អ្នកដឹកនាំ​ការ​និពន្ធ​គំរោង​នេះ​និយាយ​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ឪពុក​ម្តាយ​គឺជា​អ្នក​ឃ្លាំមើល​កូន​របស់​ខ្លួន មាន​ន័យ​ថា បង្រៀន​កូន​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​នានា​ដើម្បី​បង្កើត​ភ្ជាប់ និង​រៀន ៕