ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ឪពុក​ម្តាយចិញ្ចឹម​បង្ខាំង​នៅ​បន្ទប់ក្រោមដី​20​ឆ្នាំ

7 ឆ្នាំ មុន

«Mirror» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​អាយុ​១៦​ឆ្នាំ ម្នាក់​បាត់​ពី​ផ្ទះ​ដោយ​អ្នក​ជិតខាង​មិនដឹង​ថា តើ​បាត់​ទៅ​ណា​ទេ ខណៈ​ឪពុក​ម្តាយចិញ្ចឹម​មិន​ខ្វល់ខ្វាយ​សោះ ។ ការណ៍​ពិត​រូបគេ​ត្រូវ​ឪពុក​ម្តាយចិញ្ចឹម​

«Mirror» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​អាយុ​១៦​ឆ្នាំ ម្នាក់​បាត់​ពី​ផ្ទះ​ដោយ​អ្នក​ជិតខាង​មិនដឹង​ថា តើ​បាត់​ទៅ​ណា​ទេ ខណៈ​ឪពុក​ម្តាយចិញ្ចឹម​មិន​ខ្វល់ខ្វាយ​សោះ។ ការណ៍​ពិត​រូបគេ​ត្រូវ​ឪពុក​ម្តាយចិញ្ចឹម​ចាប់​ឃុំ​ក្នុង​បន្ទប់ក្រោមដី អស់​រយៈពេល​ប្រហែល​២០​ឆ្នាំ ដោយ​បច្ចុប្បន្ន​មាន​អាយុ​៣៦​ឆ្នាំ​ហើយ ។

អាជ្ញាធរ​បាន​ប្រទះ​ឃើញ​បុរស​រូប​នោះ ត្រូវ​ចង​ជាប់​នឹង​គ្រែ​ក្នុង​បន្ទប់ក្រោមដី​របស់​ផ្ទះ​មួយ​ខ្នង​នៅ​ខណ្ឌ «Guarulhos» ក្រុង​សៅ​ប៉ាវ​ឡូ ប្រទេស​ប្រេ​ស៊ី​ល ។ រូបរាង​កាយ​គេ​ស្ថិត​ក្នុង​សភាព​ស្គមស្គាំង មាន​ពុកមាត់ និង​មិន​អាច​និយាយ​បាន​ទេ ។ តាម​ការ​ស៊ើ​ប​អង្កេត​លើក​ដំបូង​ឃើញ​ថា រូបគេ​បាត់​ពី​ផ្ទះ​កាលពី​២០​ឆ្នាំ​មុន និង​ក្នុង​រយៈពេល​កន្លង​មក​រូបគេ​ត្រូវ​ចាប់​ឃុំឃាំង​ក្នុង​បន្ទប់ក្រោមដី ដោយ​មិន​បានឃើញ​ពន្លឺ​ថ្ងៃ ឃើញ​តែ​បរិស្ថាន​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ ។

បុរស​រង​គ្រោះ​រូប​នោះ​ឈ្មោះ Armando De Andrade អាយុ​៣៦​ឆ្នាំ ។ តាម​ចំលើយ​អ្នក​ជិតខាង​ថា គេ​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​យូរ​មក​ហើយ ដោយ​កាល​ណោះ​គេ​មាន​អាយុ​១៦​ឆ្នាំ ។ ជា​ធម្មតា​គេ​ជា​មនុស្ស​ចូល​ចិត្ត​លេង​ហ្គី​តា ប៉ុន្តែ​ស្រាប់តែ​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​។ ក្រុម​គ្រួសារ​របស់ Armando បាន​ឆ្លើយ​នឹង​សំនួរ​របស់​បណ្តា​អ្នក​សង្ស័យ​ថា គេ​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ផ្សេង ។

អធិការ​ប៉ូលិស ដែល​ប្រចាំការ​នៅ​តំបន់​នោះ​និយាយ​ថា «​នៅ​ពេល​ប៉ូលិស​ប្រទះ​ឃើញ គឺ​គេ​មិន​និយាយ​អ្វី​ទេ ខណៈ​មិនដឹង​ថា ក្រុម​មនុស្ស​ដែល​ទៅ​ជួប​គេ​នោះ​ជា​ប៉ូលិស​ដែរ។ រូបគេ​ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​»​។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើ​ប​អង្កេត​ឪពុក​ម្តាយចិញ្ចឹម​របស់​បុរស​រង​គ្រោះ ដើម្បី​បានដឹង​ពី​ការណ៍ពិត ប៉ុន្តែ​នៅ​មិន​ទាន់​ចាប់ខ្លួន​ទេ ព្រោះ​ពួក​គេ​បាន​គេច​ពី​ផ្ទះ​ដោយសារ​ខ្លាច​អ្នក​ជិតខាង​ខឹង ហើយ​វាយ​ធ្វើបាប ។ ចំពោះ Armando បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​ក្រុម​គ្រូពេទ្យ​ចិត្តសាស្ត្រ​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​គេ​មិន​អាច​និយាយ​អ្វី​បាន​ទេ៕