ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សា​វិ​ន ហ្វី​លី​ព មាន​ជំងឺ​ស្ដ្រេ​ស្ដ​ធ្ងន់​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​បារម្ភ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បាន​ប្រកាស​ថា ខ្លួន​មាន​ជំងឺ​ស្ត្រេ​ស្ដ​ធ្ងន់ បន្ទាប់​ពី​រូប​លោក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​លើក​ទី​ពីរ​ក្រោយ​អាការ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បាន​ប្រកាស​ថា ខ្លួន​មាន​ជំងឺ​ស្ត្រេ​ស្ដ​ធ្ងន់ បន្ទាប់​ពី​រូប​លោក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​លើក​ទី​ពីរ​ក្រោយ​អាការ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ។

ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​កាល​ម៉ែ​ត​អាការ​ជំងឺ​លោក​សា​វី​ន ហ្វី​លី​ព បាន​ធូរស្បើយ​បន្តិច ជំងឺ​បេះដូង​របស់​លោក​គឺ​បណ្តាល​មក​ពី​ឈាម​ឡើង​ខ្លាំង ក្នុង​នោះ​មូលហេតុ​គឺ​លោក​បាន​កើត​ជំងឺ​ស្ត្រេ​ស្ដ​ធ្ងន់ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សា​វី​ន ហ្វី​លី​ព បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​អាការ​ជំងឺ​របស់​លោក​បាន​ធូរស្បើយ​បន្តិច ហើយ​លោក​បាន​ចេញពី​មន្ទីរពេទ្យ​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​បន្ត​ទៀត ។ ជំងឺ​របស់​លោក​ត្រូវ​គ្រូពេទ្យ​អះអាង​ថា កើត​ជំងឺ​ស្ត្រេ​ស្ដ​ធ្ងន់ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ស្នើ​ឲ្យ​លោក​សម្រាក​ឲ្យ​បាន​ច្រើន កុំ​ធ្វើការ​ច្រើន​ពេក និង​កុំ​គិត​ច្រើន ។

បើ​តាម​លោក​សា​វី​ន ហ្វី​លី​ព ជំងឺ​របស់​លោក​មិនមែន​កើតឡើង​ដោយសារ​ការ​ញាំ​ុ​ហ្វឺ​នៅ​ភោ​នី​យ​ដ្ឋា​ន​ទស​វត្ស​ទី​៦០​ដូច​ការ​លើក​ឡើង​ពី​មនុស្ស​មួយ​ចំនួន​ឡើយ ព្រោះ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​សុខភាព​របស់​លោក​ចាប់ផ្តើម​ចុះ​ខ្សោយ ដោយសារ​តែ​លោក​មិន​បាន​គេង​គ្រប់គ្រាន់ ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម​ឡើង​បុក​ដល់​បេះដូង ។

លោក សា​វី​ន ហ្វី​លី​ព បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ដែល​បាន​យកចិត្តទុកដាក់ ខិតខំ​ព្យាបាល​ជំងឺ​របស់​លោក បើ​មិន​ដូច្នេះ​ទេ​រូប​លោក​មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ហើយ​រូប​លោក​អរគុណ​ដល់​មិត្តភក្តិ​សិល្បៈ និង​ទស្សនិកជន​ដែល​បាន​មក​សួរសុខទុក្ខ និង​ផ្ញើ​សារ​ជូនពរ​ដល់​រូប​លោក​ផង​ដែរ ។

តារា​សម្តែង​លោក​សា​វី​ន ហ្វី​លី​ព ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ជា​លើក​ទី​ពីរ បន្ទាប់​ពី​លោក​បាន​រើ​ឡើង​វិញ​នូវ​ជំងឺ​បេះដូង និង​ផ្លូវដង្ហើម​ដ៏​គួ​ឲ្យ​ព្រួយបារម្ភ​ជាទី​បំផុត កាលពី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ។

បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំងឺ​របស់​លោក​សា​វិ​ន ហ្វី​លី​ព បាន​ធូរស្រាល​។ ទោះជា​យ៉ាងណា​ក្ដី ទាំង​លោក​សា​វិ​ន ហ្វី​លី​ព និង​ក្រុម​គ្រួ​សារបាន​សម្តែង​ការ​បារម្ភ​ខ្លាំង​ពី​អាការ​ជំងឺ​របស់​លោក​នា​ពេល​នេះ ៕