ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បុរស​ណាខ្លះ​ដណ្តើម​កាន់កា​.​ប់​ដី​ព្រៃ​កប់ស​.​ពពី​ដូនតា​របស់​ជនជាតិ?

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ដី​ព្រៃ​កប់ស​.​ព​ទំហំ​ប្រមាណ​ជិត​២​ហិ​កតា នៅ​ទល់មុខ​ការដ្ឋាន​វា​.​យ​ថ្ម​ចាស់ ក្នុងភូមិ​ឡៅ​ការ និង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមូលផ្តុំ​គ្នា​

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​កប់ស​.​ព​ទំហំ​ប្រមាណ​ជិត​២​ហិ​កតា នៅ​ទល់មុខ​ការដ្ឋាន​វា​.​យ​ថ្ម​ចាស់ ក្នុងភូមិ​ឡៅ​ការ និង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមូលផ្តុំ​គ្នា​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​រក្សា​ទុក ក្រោយ​ពេល​មាន​ឧកញ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ឃុ​ប​ឃិ​ប​គ្នា​ទិញ​លក់​ដី​ចំណុច​នោះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។

បើ​តាម​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​មាន​ផ្នូរ​ស​.​ព​សាច់ញាតិ​នៅ​កន្លែង​ទីតាំង​ដី​នោះ បាន​និយាយ​ថា ដី​នេះ ពួក​គាត់​បាន​ប្រើប្រាស់​សម្រាប់​កប់ស​.​ព​ជា​ច្រើន​ជំនាន់​មក​ហើយ ស្រាប់តែ​ថ្មី​ៗ​នេះ បែរជា​មាន​មនុស្ស​ប្លែក​មុខ​មក​អះអាង​ថា ដី​នោះ​ជា​របស់​ខ្លួន និង​មាន​បោះបង្គោល​ព័ទ្ធ​ដី​នោះ​ថែម​ទៀត​។

តំណាង​អ្នក​ភូមិ​បាន​បន្ត​ថា នៅ​ពេល​ដែល​អ្នក​ភូមិ​បាន​ទៅ​ហាមឃាត់ កុំ​ឲ្យ​មានការ​យក​ដី​ព្រៃ​កប់ខ្មោច​របស់​អ្នក​ភូមិ ជា​កម្មសិទ្ធិ ក៏​មាន​បុរស​ម្នាក់​បង្ហាញ​ពី​ឯកសារ​កាន់កា​.​ប់ និង​លក់ដូរ​ដី​នោះ ដោយ​អះអាង​ថា មាន​ប្លង់​ត្រឹមត្រូវ​។ ប៉ុន្តែ​ក្រដាស​ប្លង់​នោះ បាន​បង្ក​ឲ្យ​អ្នក​ភូមិ​មានការ​ងឿងឆ្ងល់ ដោយ​មាន​ត្រា​ទទួលស្គាល់​ពី​ភូមិ​-​សង្កាត់ ប៉ុន្តែ​បែរជា​គ្មាន​ឈ្មោះ ឬ​ស្នាម​មេដៃ​អ្នក​ទទួល​សិទ្ធិ​ទៅ​វិញ ប្រៀប​ដូច​ជា​ពាក្យចាស់​ថា «​កូន​កើត​មុន​ឪ​ពរ​តា​ដើរ​លេង អ៊ីចឹង​»​។

យោង​តាម​លិខិត​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ អន ប៊ុ​ន​ធូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ បាន​ព្រមព្រៀង​ឯកភាព​ប្រគល់​សិទ្ធិ​កាន់កា​.​ប់​ដីចំការ​មួយ​កន្លែង ដែល​មិន​ទាន់​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កា​.​ប់​អចលនវត្ថុ​នៅឡើយ ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ផ្ទៃក្រឡា​ប្រមាណ​ជា ១៦ ០០០​ម៉ែត្រការ៉េ ទៅ​ឲ្យ​ឈ្មោះ ឆែ ភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដែល​មាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០០៤​។ ក្រោយមក​ឈ្មោះ ឆែ ភាព បាន​បន្ត​លក់​ដី​មួយ​កន្លែង​នេះ​ទៅ​ឈ្មោះ អ៊ុត ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដោយ​មានការ​ចុះ​ថ្ងៃ​បរិច្ឆេទ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០៦​។

បងប្អូន​ជនជាតិ​ដើម​ដែល​មាន​លំនៅ​ដ្ឋា​ន និង​អាស្រ័យ​ដី​ព្រៃ​ខាងលើ ទុក​សម្រាប់​កប់ស​.​ព​សាច់ញាតិ បាន​សំណូមពរ​ដល់​អភិបាលខេត្ត​មណ្ឌលគិរី ជួយ​រក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពួក​គាត់​។ ហើយ​អ្នក​ភូមិ​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​មុន​ចុះហត្ថលេខា ឬ​ទទួលស្គាល់​ដី​កន្លែង​ណាមួយ ឲ្យ​នរណា​ម្នាក់ សូម​ចុះ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ចៀង​វាង​ការ​ប៉ះពាល់​ផលប្រយោជន៍​រួម ជា​ពិសេស​បង្ក​ទៅ​ជា​ទំនាស់​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចប់​។

ជុំវិញ​ករណី​ខាងលើ​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ