ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ការយល់ឃើញអំពីប្រណីតភាពអាចមានភាពខុសគ្នា។ មនុស្សមួយចំនួនបានកំណត់និយមន័យផលិតផលប្រណីតថា ជា «ការយកចិត្តទុកដាក់ទៅលើភាពល្អិតល្អន់ កិច្ចការផ្ចិតផ្ចង់ ភាពខ្ពង់ខ្ពស់ និងភាពថ្លៃថ្នូរប្រកបដោយភាពវៃឆ្លាត» ដោយលោក Robert Mackasek នាយកប្រតិបត្តិ Valera Global ។ ខណៈពេលដែលអ្នកផ្សេងទៀតដូចលោក Bruno Frisoni អ្នករចនាម៉ូត ក៏បានឲ្យនិយមន័យវាជា «លក្ខណៈពិសេសការផ្តាច់មុខ ទាំងនេះគឺជាប្រណិតភាពចំពោះខ្ញុំការសប្បាយចិត្តក៏ជាប្រណិតភាពមួយផងដែរ» ។
តាមទិន្នន័យលក់រថយន្តប្រណីតរយៈពេលជាង10ឆ្នាំ កន្លងមកគិតចាប់ពីឆ្នាំ2005 ក្រុមហ៊ុន BMW បាននាំមុខការលក់រថយន្តប្រណីត និងឈរលំដាប់លេខមួយ នៅទូទាំងពិភពលោក ដោយក្រុមហ៊ុនបានយល់ច្បាស់ និងបានផ្តល់ជូនអតិថិជនរបស់ខ្លួននូវទំនុកចិត្តអំពីអ្វីដែលកំណត់ថា ប្រណិតភាពពិតប្រាកដ។ នៅក្នុងឆ្នាំ2015 ក្រុមហ៊ុន BMW នៅតែបន្តឈានមុខគេលើចំនួនលក់រថយន្តប្រណីត ស្ថិតនៅលើគេបង្អស់ក្នុងតារាងលក់ដែលមានចំនួនរហូតដល់ 1.905.234 គ្រឿង បន្ទាប់មកគឺរថយន្ត Mercedes 1.871.511 គ្រឿង និង Audi 1.803.250 គ្រឿង ។
ហេតុអ្វីបានជាអតិថិជនដ៏ច្រើនជ្រើសរើសយករថយន្ត BMW?
ម៉ាក BMW បានចាប់ផ្តើមការផលិតម៉ាស៊ីនយន្តហោះរបស់ខ្លួនតាំងពី100ឆ្នាំមុន ក្នុងឆ្នាំ 1916 ក្រុមហ៊ុនផ្តើមការផលិតរថយន្តជាលើកដំបូង ភ្ជាប់ជាមួយនឹងស្លាកសញ្ញា រង្វង់ BMW ក្នុងឆ្នាំ1929 ។
តាមរយៈប្រវត្តិសាស្ត្រ 100ឆ្នាំនេះ ពានរង្វាន់ជាច្រើនប្រភេទត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន BMW ។ កាទទួលបានភាពជោគជ័យដ៏ធំធេងបំផុតមួយគឺកិត្តិនាម «ម៉ាស៊ីនល្អបំផុតប្រចាំឆ្នាំ» ។ BMW ទទួលបានពានរង្វាន់ចំនួន60 ឈរក្នុងចំណាត់ថ្នាក់លេខមួយ លើផ្នែក «ម៉ាស៊ីនដំណើរការល្អបំផុត» «ម៉ាស៊ីនថ្មីល្អបំផុត» និង «ម៉ាស៊ីនអន្តរជាតិប្រចាំឆ្នាំ»។ ក្នុងឆ្នាំ 2015 និង2016 រថយន្ត BMW 7 ស៊េរី ជំនាន់ថ្មី ទទួលបានពានរង្វាន់ «រថយន្តប្រណីតបំផុតប្រចាំឆ្នាំ» និងស្ថិតក្នុងចំណោមរថយន្ត10 នៃចំណាត់ថ្នាក់ «បទពិសោធន៍អ្នកប្រើប្រាស់ល្អបំផុត» ។ រថយន្តនេះប្រើប្រាស់សម្ភារច្នៃប្រឌិតថ្មី ដែលមានជាតិសរសៃពង្រឹងប្លាស្ទិចកាបោន (Carbon fiber) អាលុយមីញ៉ូម និងដែកថែប។ រថយន្តនេះ ក៏បានឈ្នះពាន «Euro Car Body! ឆ្នាំ2015 ដោយទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រកួតប្រជែងប្រវត្តិសាស្ត្រនេះ។
ជាមួយនឹងភាពបត់បែនក្នុងការបើកបរបែបស្ព័រ BMW ផ្តោតលើការកំណត់ទម្ងន់ 50:50 ដែលអាចអោយរថយន្ត BMW គ្រប់គ្រងលំនឹងបានល្អបំផុតក្នុងពេលបើកបរលើផ្លូវកោង និងគ្រប់ស្ថានភាពផ្លូវ និងផ្តល់នូវទំនុកចិត្តជូនអតិថិជនគ្រប់កាលៈទេសៈនៃការបើកបរ។
គន្លឹះក្នុងការទទួលបានជោគជ័យរបស់រថយន្ត BMW, មានដូចជាបច្ចេកវិទ្យាការប្រើប្រាស់ម៉ាស៊ីនភ្លោះ Twin Power Turbo ដែលធ្វើឲ្យម៉ាស៊ីនតូចតែមានកំលាំងខ្លាំង រលូន និងប្រសិទ្ធភាពខ្ពស់ និងអត្រាស៊ីសាំងតិចបំផុត។ ខណៈពេលដែលប្រព័ន្ធជើងក្រោមធន់ Anti-Roll Bar បត់បែនបានគ្រប់ស្ថានភាពផ្លូវ ផ្ដល់ភាពសុខស្រួល សុវត្ថិភាព និងរហ័ស ។ នៅពេលប្រៀបធៀបម៉ូដែល 2Series សំរាប់បើកបរក្នុងទីក្រុង X5 សំរាប់បើកបរគ្រប់ទីកន្លែង និងស្ថានភាពផ្លូវ និង X6 ការបើកបរបែបស្ព័របត់បែន អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ និងបទពិសោធន៍ប្រហាក់ប្រហែលគ្នា។ សមត្ថភាពក្នុងការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះរវាងដំណើរការ ភាពធន់ និងប្រណិតភាព គឺមិនមែនជាជំនាញងាយស្រួល។
ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ប្រកបដោយនិរន្តរភាពនាំឲ្យក្រុមហ៊ុនរថយន្ត BMW ជាក្រុមហ៊ុនរថយន្តតែមួយគត់ដែលគ្រប់សង្វាក់ផលិតកម្មផ្តោតលើបរិស្ថានបៃតងរបស់ Dow Jones Sustainability Index as Green Car Company រយៈពេលជាងដប់ឆ្នាំជាប់ៗគ្នា។ រថយន្ត BMW ក្រោយចប់អាយុកាលប្រើប្រាស់អាចយកគ្រប់ផ្នែកទាំងអស់របស់រថយន្តមកកែច្នៃប្រើប្រាស់ឡើងវិញ។
ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា ប្រទេសវៀតណាមទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែស្វាយទៅកាន់សហរដ្ឋអាមេរិកហើយបន្ទាប់...
តើអ្នកចង់បង្កើនប្រសិទិ្ធភាពការងាររបស់អ្នកដែរឬទេ? តើអ្នកធ្លាប់គិតថា អ្នកចំណាយពេលមួយថ្ងៃដោយមិនបានសម្រេចកិច្ចការច្រើនដែរទេ? បើសិនជាចង់ និងធ្លាប់ អ្នក...
ក្រុមហ៊ុនអាល្លឺម៉ង់ចង់ឱ្យរថយន្តអេឡិចត្រូនិករបស់ខ្លួនមានភាពស្អាតនិងបៃតងគ្រប់យ៉ាង តាំងពីការផលិតរហូតដល់ការបើកបរលើផ្លូវ ។ ពោលគឺគេចង់ឱ្យវាមិនមានការ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា នៅលើពិភពលោកជៀសមិនផុតទេសម្រាប់ឥទ្ធិពលនយោបាយជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ ។ លោកសុខ ឥសាន បានឲ្យ...
ខេត្តសៀមរាប៖ជនបរទេសសញ្ជាតិអូទ្រីសម្នាក់សំពាធឈាមឡើងខ្ពស់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗស្ថិតនៅក្នុងផ្ទះជួល កាលពីវេលាម៉ោង៦និង១៨នាទីល្ងាច នា...
ខេត្តកែប ៖ អាជ្ញាធរខេត្តធ្លាប់បានទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយ នៅជាប់នឹងឆ្នេរសមុទ្រអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។ ពេលដែលអាជ្ញាធរចុះទៅពិនិត្យដីព្រៃ...
រាជធានីភ្នំពេញ ៖ គិតមកដល់ត្រឹមម៉ោង១ជាងរសៀលនេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅមុខសាលាបឹងត្របែកព្រឹកមិញបានបណ្តាលឲ្យលោកគ្រូម្នាក់បានស្លាប់ ។ក្រោយពេល...
ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ដែលគេអះអាងថាជាប្រពន្ធចុង បានតាមមករករឿងជេរបញ្ចោរ និងស្ទុះចូលទៅរកវាយស្ត្រីជាប្រពន្ធដើមដល់ក្នុងផ្ទះ ធ្វើអោយភ្ញាក់ផ្អើលដល់...
ខេត្តសៀមរាប ៖ នៅពេលដែលអ្នកដំណើរបានមកដល់ចំណុចឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦នោះ គឺយើងនឹងបានឃើញតូបដាក់លក់មាន់អាំងជាច្រើនកន្លែង...
អ្នកនិពន្ធ ៖ ប្រេ វីនអាមេរិកបានងាកមកឱបវៀតណាម ដែលជាប្រទេសកុម្មុយនិស្តនៅពេលដែលមហាយក្សចិន ដែលជាប្រទេសកុម្មុយនិស្ត បានងាកមកចាប់ដៃជាមួយប្រទេសកម្ពុជា ...
ការភ្លាត់ជើងដួលមែនទែននោះមិនសូវគ្រោះថ្នាក់ប៉ុន្មានទេ នឹងអាចក្រោកឡើងបានយ៉ាងស្រួល តែបើភ្លាត់ជើងធ្លាក់ទៅក្នុងអបាយភូមិហើយ មិនងាយនឹងឡើងមកវិញរួចឡើយ ពិតជាជួប...
ការរៀបចំផែនការគ្រួសារ អនុញ្ញាតឲ្យមនុស្សម្នាក់ៗធ្វើការសម្រេចចិត្តប្រសិនបើគេមានកូន និងពេល ណាដែលគេចង់បានកូន។ សំណាងណាស់ដែលមានរបៀបនៃការពន្យារកំណើតច្រើន...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១៣លើក(...
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននិស្សិតកំពុងសិក្សានៅប្រទេសចិនជាង១ពាន់នាក់ និងអ្នកខ្លះកំពុងចាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសចិន ។ នេះបើតាមប្រធាន...
ហាងឆេងអត្រាប្តូររូបិយប័ណ្ណបរទេសសម្រាប់ថ្ងៃ២០ កុម្ភៈ ២០១៩
តាមប្រភពពីOddity Central បានឱ្យដឹងថា សត្វឆ្កែញីមួយក្បាលបានជាប់នៅលើទំព័រកាសែតដោយសារតែកើតមកមានលក្ខណៈខុសគ្នាខ្លាំងពីឆ្កែដទៃ ដោយសារវាមានមាត់មួយទៀតនៅស្លឹកត្រចៀក...
ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តាំទៅក្រុមប្រឆាំងដែលចង់ឲ្យសម្តេចស្លាប់ថា ពូជសម្តេចមិនងាយស្លាប់នោះទេ ចាំជាតិក្រោយ ។ ថ្លែងក្នុងពិធីសំណេះ...
ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកបានឲ្យដឹងថា ប្រទេសថៃកំពុងតែចង់ទទួលបានការគាំទ្រពី...
ក្រុមហ៊ុនរថយន្ត Ferrari នឹងដាក់បង្ហាញរថយន្តទំនើបចុងក្រោយ ដែលមានបំពាក់នូវម៉ាស៊ីនធុនកណ្តាលប្រភេទ Hybrid ជាមួយនឹងកម្លាំងខ្លាំងជាងរថយន្ត 488 Pista របស់ខ្លួន ។នាយកប្រតិបត្តិ...