ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏​សាហា.វ​ម្ល៉េះ! ឡាន​អូស​មនុស្សនិងម៉ូតូជិត​​១០០​​ម៉ែត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់ ដោយ​អូស​ម៉ូតូ​ក្រោម​រថយន្ត​ជិត​១០០​ម៉ែត្រ បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់ ដោយ​អូស​ម៉ូតូ​ក្រោម​រថយន្ត​ជិត​១០០​ម៉ែត្រ បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា ស្ថិត​នៅ​ចំណុច​ផ្លូវ​៣៦០ កែង​ផ្លូវ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​បុរស​៣​នាក់ (​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​) ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លួ​វ​លេខ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន​ស្រាប់តែ​ជួប​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-1727 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ផា​ន​
សុ​ផាត​ អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​១៦៨ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​កាត់ សង្កាត់​ត​ក្តុល ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ។

នៅ​ក្នុង​​រថយន្ត​ឃើញ​បាន​ដឹក​មនុស្ស​ស្រី​២​នាក់ ដែល​ត្រូវ​គេ​ដឹង​ថា ទើប​ចេញពី​ច្រៀង​ខារ៉ាអូខេ​កូ​រ៉ូ​ស្សូ បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ​៣៦០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​និង​ស្រវឹង​ផង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់​យ៉ាង​ពេញទំហឹង ហើយ​អូស​ម៉ូតូ​និង​​មនុស្ស​ក្រោម​រថយន្ត​ជិត​១០០​ម៉ែត្រ ទាល់តែ​រថយន្ត​ទៅ​មុខ​រួច​ទើប​ឈប់ ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​អ្នក​បើក​ម៉ូតូ​រង​បួស​បែកក្បាល​ហូរ​ឈាម និង​អ្នក​អង្គុយ​ខាងក្រោយ​រង​របួស​បាក់ជើង​ស្តាំ​ទាំង​ពី​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សុខលាភ​មេត្រី និង​អ្នក​អង្គុយ​កណ្ដាល​រង​របួស​បាក់ដៃ​ខាងស្ដាំ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ហុង ហាក់ ចំណែក​ម៉ូតូ​រង​កា​ខូចខាត​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ។

ដោយឡែក រថយន្ត​បង្ក​បាន​រង​កា​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​និង​បែក​កង់​ខាងស្ដាំ ចំណែក​អ្នកបើកបរ​អត់​មាន​រង​របួស​នោះ​ទេ ហើយ​ ភ្លាម​ៗ​នោះ អ្នក​បើក​ថ​យន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​៣  ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​និង​ម៉ូតូ​ព្រមទាំង​អ្នក​បើក ត្រូវ​បាន​ខាង​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​រួច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ ៕